ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើលោកអ្នកដឹងទេថា បទល្មើសបច្ចេកវិទ្យា គឺកាន់តែមានការកើនឡើងជុំវិញពិភពលោក ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល?

51

ភ្នំពេញ៖ តើលោកអ្នកដឹងទេថា បទល្មើសបច្ចេកវិទ្យា គឺកាន់តែមានការកើនឡើងជុំវិញពិភពលោក ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល?

ហេតុផល នៃការកើនឡើងនៃបទល្មើសបច្ចេកវិទ្យានេះ គឺដោយសារតែប្រជាពលរដ្ឋភាគច្រើនបានងាកមកប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីធ្វើការប្រាស្រ័យទាក់ទង និងប្រកបអាជីវកម្ម ដើម្បីចៀសវាងពីការឆ្លងនៃជំងឺកូវីដ-១៩។ ប៉ុន្តែទន្ទឹមនឹងគ្នានេះដែរ ជនខិលខូចមួួយចំនួនបាននឹងកំពុងរិះរកល្បិចកលដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងលួចចូលក្នុងគណនីផ្សេងៗ។ ដូច្នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋសារជាថ្មី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password) ក្នុងប្រព័ន្ធឌីជីថល។

ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលធ្វើឱ្យលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីរបស់លោកអ្នក ៖

១- លេខសម្ងាត់ត្រូវមានយ៉ាងតិច ១០ខ្ទង់ (at least 10 digits)
២- មានបញ្ចូលជា តួអក្សរ តូច-ធំ ជាលេខ និងជាសញ្ញា លាយគ្នា
ex: p@$$GOand$ — “Pass Go and $”
៣- កុំប្រើព័ត៌មានផ្ទាល់ខ្លួនមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខផ្ទះ លេខទូរសព្ទ ជាលេខសម្ងាត់ ជាដើម
៤- សម្រាប់អ្នកមានគណនីច្រើន សូមជៀសវាងប្រើលេខសម្ងាត់ដូចៗគ្នា
៥- ប្រសិនបើលោកអ្នកឱ្យហាងទូរសព្ទបង្កើតលេខសម្ងាត់ឱ្យ លោកអ្នកត្រូវប្ដូរ លេខសម្ងាត់ចាស់ចោលឱ្យបានឆាប់បំផុត
៦- សូមកុំរក្សាទុក (Save) លេខសម្ងាត់ក្នុងកំព្យូទ័រ ឬទូរសព្ទ
៧-សូមកុំចុចលើតំណរភ្ជាប់ (ឬវាយបញ្ចូលលេខសម្ងាត់) ដែលលោកអ្នកបានទទួលតាមរយៈ អុីមែល ឬសារ ដោយពុំបានស្នើសុំ៕

អត្ថបទដែលជាប់ទាក់ទង