ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល២សប្តាហ៍នៅខេត្តកំពង់ចាម

69

ខេត្តកំពង់ចាម៖ សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ស្តីពីការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល០២(ពីរ)សប្តាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅខេត្តកំពង់ចាម។

យោងអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត, សារាចរណែនាំលេខ០២សរណន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ -១៩ នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។

ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ចូលក្នុងសហគមន៍ជា ទ្រង់ទ្រាយធំ និងដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ។ ជាមួយគ្នានេះ ដើម្បីធានាការពារអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវ ផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះវិស័យសង្គមកិច្ច ជីវភាពរស់នៅរបស់បងប្អូនប្រជា ពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត កំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល០២ (ពីរ) សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ និងសកម្មភាពអាជីវកម្មពេលរាត្រី រួមមាន៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ទីសាធារណៈនានាដែលមានសភាពអ៊ូអរ និង មានមនុស្សជួបជុំក្នុងចំនួនច្រើនជាដើម។ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការណែនាំ ដល់រដ្ឋបាលក្រុង-ស្រុក, មន្ទីរ-អង្គភាពជុំវិញខេត្ត , ឃុំ-សង្កាត់ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដូចខាងក្រោម ៖

១- រដ្ឋបាលក្រុង -ស្រុក ឃុំ-សង្កាត់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយ ណែនាំ និងត្រួតពិនិត្យ តាម ដានឱ្យបានជាប់ជាប្រចាំនូវការអនុវត្តវិធានការសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន។

២- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកមកពីតំបន់មានហានិភ័យខ្ពស់ តម្រូវឱ្យអនុវត្តវិធានចត្តាឡីស័ករយៈពេល១៥ថ្ងៃ កំហិត៕

អត្ថបទដែលជាប់ទាក់ទង