ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកងបន្តចុះ ចែកអំណោយដល់ប្រជាជន ៩នាក់កំពង់ធ្វើចត្តាឡីស័កនៅសង្កាត់ទួលស្វាយព្រៃទី១

49

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថា នៅព្រឹកថ្ងៃទី០៦ខែមេសាឆ្នាំ២០២១លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយលោក .លោកស្រីជាអភិបាលរងខណ្ឌបឹងកេងកង ,ចៅសង្កាត់និងមន្រ្តីសង្កាត់ ខណ្ឌជាច្រើនរូបទៀតដោយ បានបន្តចុះសាកសួរសុខទុក្ខចែកអំណោយ និង ថ្នាំពេទ្យដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកហ៊ុន ម៉ាណែត និង លោកជំទាវពេជ្រ ចន្ទមុនី ចែកជូនដល់ប្រជាជនដែលមានជីវភាពខ្វះខាត ចំនួន៩នាក់ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ឆ្នាំ២០២១ រស់នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ខណៈពេលចុះសាកសួរសុខទុក្ខនិងចែកអំណោយជូនប្រជាជនក្រីក្រដែល កំពុងធ្វើចត្តាឡីស័កនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយស្នើដល់បងប្អូន ប្រជាជនទូទៅរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង អោយបន្តអនុវត្តន៍តាមការណែនាំនូវវិធានការ ៣ការពារ របស់សម្ដេចតេជោគឺ១ការពាក់ម៉ាស ,២ការលាងដៃ ៣ការរក្សាគម្លាតសុវត្ថិភាពសង្គម.បុគ្គល និង ៣កុំគឺ១កុំចូលទៅទីកន្លែងដែលបិទជិត គ្មានខ្យល់ចេញ.ចូលហើយប្រើម៉ាសុីនត្រជាក់ច្រើន ,២កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករឬទីប្រជុំជន ដែលមានការជួបជុំច្រើន និងទី៣កុំប៉ះពាល់គ្នាក្នុងអំឡុងពេលនេះ ជៀសវាងការចាប់ដៃសូមលើកដៃសំពះ ។
ចំពោះអំណោយដែលចែកជូននោះដោយក្នុងម្នាក់ៗ ទទួល បានអង្ករ១បាវស្មើ២៥គីឡូក្រាម,ស្ករស,ទឹកត្រី,មីម៉ាម៉ា,ម៉ាស,ទឹកសុទ្ធ,និងថ្នាំពេទ្យ១កញ្ចប់ផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង