ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានសម្លាប់ ក្មួយបង្កើតប្រាកដមែន ដោយមូលហេតុ ខឹងវាយក្បាល២ដង គ្រាដែលខ្លួនតំណមមិនឲ្យនរណាវាយក្បាល

48
  1. ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ​ ឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ​ អុន​ ភាម៉ុន​ ដែលសម្លាប់កុមារ៉ា​ ជា​ ប៊ុន​ហេង​ នៅព្រឹកថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១​នេះ​

ករណីឃាតកម្មគិតទុកជាមុន នៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី៣១-០៣-២០២១ ម៉ោង១៥និង៣០នាទី​ ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញ កំពុងនាំខ្លួនជនដៃដល់ទៅកន្លែងកើតហេតុ ដើម្បីធ្វើត្រាប់អំពីសកម្មភាពដែលបានសម្លាប់ក្មួយប្រុសបង្កើតរបស់ខ្លួន។

នៅចំពោះមុខមន្ដ្រីនគរបាលជំនាញ ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះ ដែលត្រូវជាក្មួយបង្កើតប្រាកដមែន ដោយមូលហេតុ ខឹងជនរងគ្រោះវាយក្បាល២ដង គ្រាដែលខ្លួនតំណមមិនឲ្យនរណាវាយក្បាលនោះទេ ដូច្នេះហើយដោយប្រាប់ទៅជនរងគ្រោះមិនស្ដាប់ ជនដៃបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះតែម្ដង។

កុមារារងគ្រោះឈ្មោះជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ ។

ជនសង្ស័យឈ្មោះអុន ភាម៉ុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ ។

ហេតុការណ៍ ៖ មុនពេលកើតហេតុជន សង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប! រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។ រហូតដល់ថ្ងៃទី ០២​ ខែមេសា​ ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃេីញសាកសពកុមារារងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចបន្ទាប់មកការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញស្នាមរហែកសន្ទះអញ្ចាញ ធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា ៖ កុមារារងគ្រោះស្លាប់ដោយសាប៉ះទង្គិចផ្ទៃមុខ ធ្ងន់ធ្ងរ។

លុះដល់ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វេីការឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ ០១ គ្រឿងម៉ាកខាងលើ, មួកការពារពណ៌ខ្មៅ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

https://www.facebook.com/811588678861847/posts/4056597867694229/

អត្ថបទដែលជាប់ទាក់ទង