ជម្ងឺកូវីដ១៩រាលដាលមកដល់ អ្នកភូមិកោះក្របីម្នាក់
ភ្នំពេញ៖កាលពីរសៀល ថ្ងៃទី០៦ខែមេសាឆ្នាំ២០២១នេះរដ្ឋបាលសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចូលរួមសហការជាមួយក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះយកបុរសម្នាក់ឈ្មោះ សំ សំបូរ (វិជ្ជមានកូវីដ-១៩) នៅតាមបណ្ដោយផ្លូវលេខ១១០ស្របដងទន្លេបាសាក់ត្រើយខាងកើតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕