ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងប្រពន្ធជេរម្រាយ និងចេះតែទូរស័ព្ទទៅរកប្តីដើម ហើយសរសើរប្តីដើម ទើបប្តីក្រោយ សម្លាប់ប្រពន្ធ

58

 

បាត់ដំបង ៖ ករណីឃាតកម្ម ប្តី សម្លាប់ប្រពន្ធ នៅក្រុងបាត់ដំបង ដោយសារខឹងប្រពន្ធជេរម្រាយ និងចេះតែទូរស័ព្ទទៅរកប្តីដើម ហើយសរសើរប្តីដើម ។

នៅវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី ៦មេសា ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានថាមានករណីមនុស្សស្លាប់ នៅចំណុចក្រុមទី ១ ភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង ក្រោយពីទទួលបណ្តឹងភ្លាម កម្លាំងអធិការក្រុងបាត់ដំបង បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ប៉ុល ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួលភូមិ សង្កាត់ ខាងលើ (ត្រូវជាប្ដីជនរងគ្រោះឈ្មោះវេត ភេទស្រី អាយុ ៣៩ឆ្នាំ) យើងបាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណី ស្លាប់ជនរងគ្រោះខាងលើ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធពិតប្រាកដមែន នៅថ្ងៃទី ៤មេសា២០២១ វេលា ២០និង០០នាទី ។

អធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានបញ្ជាក់ពី មូលហេតុថា ដោយសារខឹងប្រពន្ធជេរម្រាយ និងចេះតែទូរសព្ទ័ទៅរកប្តីដើម ហើយសរសើរប្តីដើម ។

ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ចាត់ការតាម នីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង