ប្រធានផ្សារច្បារអំពៅ ចុះផ្សព្វផ្សាយតាមឧគ្ឃោសនៈស័ព្ទ សូមអោយអាជីវករនិងអតិថិជនអនុវត្តន៍វិធានការ៣ការពារ ៣កុំ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២១នេះលោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ ដោយបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយតាមឧគ្ឃោសនៈទៅដល់បងប្អូនអាជីវករ និង អតិថិជនផ្សារច្បារអំពៅទាំងអស់
ដែលចេញចូលមកកាន់ទីផ្សារ ដើម្បីរកទិញទំនិញគ្រប់មុខតាមតម្រូវការពួកគាត់នោះសូមអោយចូលរួមពាក់ម៉ាសការពារ, វាស់កំដៅបាញ់ទឹក អាកុល ,លាងសម្អាតដៃ ដោយទឹកអាកុល ឬជែលនិងផ្សព្វផ្សាយទៅតាមឧគ្ឃោសនៈស័ព្ទទៅដល់បងប្អូនអាជីវករដែលពាក់ព័ន្ធជាមួយទីតាំងដែលមានអ្នកឆ្លងជំងឺកូវិដ១៩ ត្រូវទៅធ្វេីចត្តាឡីស័ក្កនៅផ្ទះចំនួន១៤ថ្ងៃ និងទៅយកសំណាក់ ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវិដ១៩។
ដូចនេះសូមចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានខ្ចប់ខ្ចួនដេីម្បីបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវិដ១៩”៕ដោយសុវណ្ណភូមិ