ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ៧៥ គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

57

បាត់ដំបង៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសាខាកាក បាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាកិត្តិយសក្នុងការផ្តល់អំណាយជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៧៥គ្រួសារ នៅពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ ស្ថិតនៅវត្តកន្ទឺ និងទីតាំងទី២ ស្ថិតនៅសាលាបឋមសិក្សាបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។ អំណោយនេះត្រូវបានប្រគល់ជូុន ពលរដ្ឋនៅថ្ងៃទី០៨ មេសា ឆ្នាំ២០២១ ។

លោក ងួន រតនៈ អភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ជាធម្មតានៃធម្មជាតិ និងប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន នៅពេលមានភ្លៀងធ្លាក់ដើមរដូវ ឬភ្លៀងកក់ខែមុនដំបូងគេ តែងតែមានការលាយឡំគ្នាជាមួយខ្យល់ ផ្គររន្ទះ ដែលបណ្តាលធ្វើឱ្យផ្ទះសម្តែងរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនរងការខូចខាត និងមានការស្លាប់បាត់បង់ជីវិតមនុស្ស សត្វផងដែរ។
នៅក្នុងពិធីនោះដែរ លោក ងួន រតនៈ ក៏បាន ពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល និង សម្តេចគតិតព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិនានាកន្លងមកដូចជា ៖ ទឹកជំនន់ និងខ្យល់កន្ត្រាក់ជាដើមនេះផងដែរ។
បើយោងតាមរបាយការណ៍បឋម គិតត្រឹមថ្ងៃទី ៥ មេសា ២០២១ មានក្រុង ស្រុក ចំនួន ៥ រួមមាន ៖ ក្រុងបាត់ដំបង ស្រុករតនមណ្ឌល សង្កែ បាណន់ និងស្រុកភ្នំព្រឹក ដែលបានរងគ្រោះដោយសារខ្យល់កន្ក្រាក់ បណ្តាលរបើងដំបូលផ្ទះប្រមាណ ៩៣ ខ្នង និង រន្ទះបាញ់ ២លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ២នាក់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង