ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះត្រួតពិនិត្យការស្នាក់របស់ជនបរទេស ឃាត់ខ្លួនជនជាតិស្បែកខ្មៅ ១៦នាក់ និងជនជាតិវៀតណាមម្នាក់

167

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការសមត្ថកិច្ចខណ្ឌមានជ័យ ចុះត្រួតពិនិត្យការស្នាក់របស់ជនជាតិស្បែកខ្មៅ នៅតាមបន្ទប់ជួប ក្នុងខុនដូបុរី ៩៩៩ ស្ថិតនៅក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយជំហានដំបូង ឃាត់ខ្លួនជនជាតិស្បែកខ្មៅ ១៦នាក់ និងជនជាតិវៀតណាម១។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាល មូលដ្ឋាន ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្ត អនុវត្តន៍ឆែកឆេរ ជនបរទេសតាមបន្ទប់បន្តទៀត ដើម្បីយក ទៅសាកសួរ។
រហូតមកដល់ម៉ោងនេះ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យរកឃើញជនបរទេសដែលភាគច្រើនស្បែកខ្មៅ ចំនួន ១៦នាក់ ក្នុងនោះជនជាតិវៀតណាមម្នាក់ ។ សមត្ថកិច្ចកំពុងបន្តនីតិវិធី ឆែកតាមបន្ទប់នៃខុនដូរ ៩៩៩ បន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង