ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនក្រីក្រ១៣គ្រួសារ បានទទួលអំណោយ ទុកដោះស្រាយជីវភាព

52

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថានារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ លោកហ៊ុន ម៉ាណែត និងលោកជំទាវពេជ្រ ចន្ទមុន្នី បានបន្តចុះចែកអំណោយជាលើកទី២ ជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៣គ្រួសារ ដែលរស់នៅក្នុង សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញហើយពិធីចែកអំណោយនេះ
ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ នាយករង លោកចៅសង្កាត់សង្កាត់ទំនប់ទឹក និងមន្ត្រីដែលពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។
អំណោយដែលទទួលបានក្នុងមួយគ្រួសារៗទទួលបានអង្ករ ចំនួន ១៥គីឡូក្រាម,មី ចំនួន ០១កេសទឹកស៉ីអ៉ីវចំនួន ០១យួរ,ម៉ាស ចំនួន ១០,ទឹកបរិសុទ្ធ ចំនួន ០១កេស,ស្ករសរ១គី,ប្រេងឆា១ដប នឹង ថ្នាំពេទ្យ១ឃីតផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង