រកឃើញ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០២ នាក់នៅក្នុងខណ្ឌប្ញស្សីកែវ
ភ្នំពេញ៖រដ្ឋបាលខណ្ឌសូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០២ នាក់ រួមមាន ៖
១ស្ត្រី អាយុ ១៧ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ ២៨២៩ ផ្លូវបេតុង (ច្រកផ្លូវចូលអតីតតារាងបាល់ទាត់ហ្វូតាបា) ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ត្រីងៀតនៅផ្សារអូរប្ញស្សី)។
២ស្ត្រី អាយុ ១៧ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ ២៨២៩ ផ្លូវបេតុង (ច្រកផ្លូវចូលអតីតតារាងបាល់ទាត់ហ្វូតាបា) ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ត្រីងៀតនៅផ្សារអូរប្ញស្សី)។
អ្នកជម្ងឺពីរនាក់នេះជាមនុស្សពីរផ្សេងគ្នា និងមានអាសយដ្ឋានតែមួយដូចគ្នា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕