ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការថ្ងៃដំបូងនេះ ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនអតីតយុទ្ធនៅរាជធានី ខេត្តចំនួន៩ ហើយអតីតយុទ្ធជនចំនួន៤,៧១៩ នាក់ បានចាក់រួចរាល់

59

 

ភ្នំពេញ៖ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២១ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូវ៉ាក់ ជូនដល់អតីតយុទ្ធជននៅទូទាំងប្រទេសហើយ។ យុទ្ធនាការថ្ងៃដំបូងនេះ ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនអតីតយុទ្ធនៅរាជធានី ខេត្តចំនួន៩ ហើយអតីតយុទ្ធជនចំនួន៤,៧១៩ នាក់ បានចាក់រួចរាល់។

របាយការណ៍បានបង្ហាញថា រាជធានី និងខេត្ត ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនអតីតយុទ្ធជននៅថ្ងៃនេះរួមមាន ៖រាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំនិងស្ទឹងត្រែង ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ដែលជាសេនាធិការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាលើការងារអតីតយុទ្ធជននេះ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក្រៅតែពិនិត្យ មើលការចាក់នៅក្នុងខេត្ត កណ្តាលហើយនោះ ឯកឧត្តម ក៏បានអញ្ជើញចុះទៅខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ដើម្បីការពារសុខុមាលភាពរបស់អតីតយុទ្ធជន និងការពារជំងឺកូវីដ១៩ ទៅយាយីសុខភាពរបស់អតីតយុទ្ធជននោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ ៧៩,៤៦៣ដូស ចាក់ជូនអតីតយុទ្ធជនកម្ពុជា និងគ្រួសារ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ក្នុងពេលចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងថា នៅថ្ងៃដំបូងការចាក់ធ្វើឡើងតែ៩ រាជធានី- ខេត្តប៉ុណ្ណោះ ហើយថ្ងៃស្អែកការចាក់នឹងដំណើរការនៅខេត្តផ្សេងៗទៀត។ តាមការរំពឹងរបស់ ឯកឧត្តម ការចាក់នឹងរួចរាល់ជាស្ថាពរក្នុងពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណដល់គណៈអភិបាលរាជធានី-ខេត្ត ទាំង២៥ ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទាំងអស់ ដែលបានយកចិត្តទុកដាក់ ខ្នះខ្នែងសម្រប សម្រួលគ្រប់លទ្ធភាព ដើម្បីឱ្យអតីតយុទ្ធជនយើងបានចាក់វ៉ាក់សាំង។ វ៉ាក់សាំងកូវីដ ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀត លើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅ ពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីឱ្យបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងកើត មានឡើងនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះ «បងប្អូនដឹងទេបច្ចុប្បន្ននេះវ៉ាក់សាំងកំពុងមានទីផ្សារខ្ពស់ណាស់ ត្រូវការចាំបាច់ណាស់ចំពោះមនុស្ស ជាតិលើពិភពលោក។ តែពល រដ្ឋកម្ពុជា និងអតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំ ហើយលោកបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពួកយើង។ មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩»។

អតីតយុទ្ធជនក៏បានមើល ឃើញពីគុណតម្លៃវ៉ាក់សាំងក្នុងការថែរក្សាការពារសុខភាព និងអាយុជីវិតរបស់ពួកគាត់ពីការរាតត្បាតនៃជំងឺកូវីដ១៩ផងដែរ។ បងប្អូនអតីតយុទ្ធជនសុទ្ធតែបានបង្ហាញនូវការពេញ ចិត្ត និងរីករាយក្នុងការចាក់វ៉ាក់ សាំង ដោយមិនបានអល់ឯក ឬជឿការញុះញង់អកុសលណាមួយនោះឡើយ។

អតីតយុទ្ធជនក៏បានឆ្លៀតយកឱកាសនេះ គោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូន ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយក ចិត្តទុកដាក់ និងខ្វាយខ្វល់ខ្ពស់ចំពោះអតីតយុទ្ធជន។

បើទោះបីថាបានចាក់វ៉ាក់សាំងប្រៀបាននឹងការមានជញ្ជាំងការពារជំងឺកូវីដ១៩យ៉ាងណាក្តី លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏នៅតែដាស់តឿន និងក្រើន រំលឹកដល់អតីតយុទ្ធជន ព្រម ទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងហើយ មិនត្រូវទម្លាក់ចោលវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ នោះឡើយ។ ជាពិសេសត្រូវគោរពអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាង ដៃជាមួយសាប៊ូ ចែល អាល់ កុល និងរក្សាគម្លាតចាប់ពី ១.៥ម៉ែត្រឡើងទៅ)៕

អត្ថបទដែលជាប់ទាក់ទង