ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី០៨​ ខែមេសា​ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៥៧៦នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៧០នាក់​

55

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានថានៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៧៦នាក់ និងមានអ្នកជាសះស្បេីយចំនួន ៧០នាក់ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​៕

អត្ថបទដែលជាប់ទាក់ទង