ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា នឹងដកហូតដើមឈើ មានហានិភ័យខ្ពស់ និងបាំងទេសភាពនៅប្រាសាទសួព្រ័ត្រ និងព្រលានជល់ដំរី

75

សៀមរាប៖ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅសួព្រ័ត្រ និងព្រលានជល់ដំរី នាពេលឆាប់ៗខាងមុខនេះ។ ការងារនេះធ្វើឡើងដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ពន្ធប្រាសាទ ព្រមទាំងលើកតម្លៃទេសភាពនៅបរិវេណនោះផង។

ដើមឈើដែលនឹងត្រូវកាត់ក្រីរួមមាន ដើមសង្កែ៣ដើម ស្នាយ៤ដើម ចាមរី៩ដើម ដើមយាង (ឈើទាល) ១៧ដើម ល្វា៤ដើម ត្នោត១ដើម ថ្កូវ១ដើម ដូនកាយ១ដើម និងដើមច្រឹង១ដើម។ ចំណែកឯដើមឈើដែលនឹងកាត់ដកហូតរួមមាន ដើមស្នាយ១៧ដើម សង្កែ៦ដើម ពុទ្រា៩ដើម ស្លែង៣ដើម ខ្វាវ៣ដើម ឆ្អឹងត្រី១គុម្ព និងគុម្ពឃ្នែង២គុម្ព ។

អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារនេះចាប់ពីថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ រហូតដល់បញ្ចប់ការងារ៕

អត្ថបទដែលជាប់ទាក់ទង