ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសអន្តរក្រសួងស្តីពី ការពិន័យអន្តរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

83

 

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសអន្តរក្រសួងរួមគ្នា ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

សេចក្តីប្រកាសអន្តរក្រសួងបញ្ជាក់ថា ការពិន័យអន្ដរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាងនេះទៅទៀត ចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ត្រូវដាក់ទណ្ឌកម្មពិន័យអន្ដរការណ៍ ជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០ (ប្រាំលាន)រៀល ដោយមិនគិតដល់បទល្មើសព្រហ្មទ ណ្ឌដទៃទៀត។ កម្រិតទឹកប្រាក់សម្រាប់ការដាក់ទណ្ឌកម្មពិន័យអន្ដរការណ៍ ទៅតាមវិធានការរដ្ឋបាលនីមួយចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ត្រូវសម្រេចដោយរដ្ឋបាលរាជធានី-ខេត្ត សាមីនីមួយ។

លើសពីនេះទៀត ប្រសិនបើបុគ្គលមិនគោរពវិធានការរដ្ឋបាល មិនបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល៣០ (សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានបង្កាន់ដៃពិន័យអន្តរការណ៍នោះ បុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលមាននីតិសប្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាជម្រះក្តីដែលមានសមត្ថកិច្ចចាត់ការតាមនីតិវិធីជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង