ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគឹម សន្តិភាព ៖ ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរ៉ឹង!

49

 

ភ្នំពេញ ៖ លោកគឹម សន្តិភាព អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានជម្រាបជូនថា៖ ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរ៉ឹង!។

លោកថា តំបន់ដែលត្រូវបានបិទខ្ទប់ ត្រូវហាមឃាត់ការធ្វើដំណើរចេញចូល២៤ម៉ោង/២៤ម៉ោង បើគ្មានភាពចាំបាច់! បុគ្គលគ្រប់រូបក៏ត្រូវហាមឃាត់មិនឱ្យចេញពីផ្ទះរបស់ខ្លួន ២៤ម៉ោង/២៤ម៉ោង បើគ្មានភាពចាំបាច់!។

យោងតាមការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ រាល់ការធ្វើដំណើរ និងសកម្មភាពដែលត្រូវបានអនុញ្ញាតិក្នុងអំឡុងពេលបិទខ្ទប់ និងក្នុងតំបន់បិទខ្ទប់ ក៏ត្រូវអនុវត្តតាមបម្រាមគោចរផងដែរគឺពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ លើកលែងតែករណីពិសេសមួយចំនួនតែប៉ុណ្ណោះ!។

រាល់ការធ្វើដំណើរចេញ-ចូលភូមិសាស្រ្តនៃតំបន់ ឬទីកន្លែងដែលត្រូវបានបិទខ្ទប់ អាចត្រូវបានហាមឃាត់ លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និង បន្ទាន់ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងអំឡុងពេលនៃការបិទខ្ទប់ វិធានការរដ្ឋបាលដែលមានចែងក្នុងមាត្រា៤ មាត្រា៥ មាត្រា៦ មាត្រា៧ មាត្រា៨ និងមាត្រា១០ នៃអនុក្រឹត្យនេះ ត្រូវបានយកមកអនុវត្តទាំងស្រុង ឬដោយផ្នែក។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កំដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង