អាជ្ញាធរប្រកាសរកអ្នកជំងឺ ៥៦នាក់ ដែលមិនទាន់រកឃើញរហូតដល់ពេលនេះ បើបងប្អូនបានឃើញឈ្មោះខ្លួន ឬបានដឹង សូមជួយផ្ដល់ព័ត៌មានផង
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ថ្មីចំនួន៥៦នាក់ ដែលក្រុមគ្រូពេទ្យពុំទានរកឃើញទីតាំង។
ដូច្នេះ អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដូចមានឈ្មោះដែលបានបង្ហាញ ក្នុងតារាងខាងក្រោមនេះ សូមទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕