ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឃាត់ខ្លួន​បុរស​ម្នាក់​ ពី​បទ​ញុះញុង់​ធ្វើ​ឲ្យ​មានការ​វឹកវរ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ និង​បទ​ប្រមាថ​

63

 

​កំពង់ចាម​ ៖​ បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​ អគ្គស្នងការ​រង​ ទទួល​ផែន​ការងារ​សន្តិសុខ​ ចាត់​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ ចំនួន​០១​នាក់​ ឈ្មោះ​ មាន​ ពន្លក​ ហៅ​ បង​ តា​ ដែល​មាន​គណនី​ Tiktok​ ឈ្មោះ​ នាយ​ ប្រុ​ញ​ និង​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ​ បង​ តា​ បច្ចុប្បន្ន​ ធ្វើ​ជា​ជាង​កាត់​កញ្ចក់​ នៅ​ទីរួមខេត្ត​កំពង់ចាម​ ។​

​នៅ​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០២១​ បន្ទាប់​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​ចាត់តាំង​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​សន្តិសុខ​ ,​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ ដឹកនាំ​ដោយ​លោក​ ឧត្តមសេនីយ៍ត្រី​ ចាន់​ រស្មី​ ស្នងការ​រ​ ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​ ៖

​ជា​លទ្ធផល​ ៖​ នៅ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ាង​១១​ និង​៣០​នាទី​ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ខាងលើ​ ដែល​មាន​អត្តសញ្ញាណប័ណ្ណ​លេខ​ ០៦១៥៣៦៧៥៤​ មានឈ្មោះ​ នូវ​ ខ្លឹ​ង​ ហៅ​ មាន​ ពន្លក​ ហៅ​ បង​ តា​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​០៦.០១.១៩៨៧​ មានស្រុក​កំណើត​ ឃុំ​ផ្តៅ​ជុំ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ បច្ចុប្បន្ន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល​ ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ពី​បទ​ញុះញុង់​ធ្វើ​ឲ្យ​មានការ​វឹកវរ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ ,​ រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ និង​បទ​ប្រមាថ​ ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ កាលពី​ក្នុង​ខែមីនា​ ដល់​ខែមេសា​ ឆ្នាំ​២០២១​ ។​

​បច្ចុប្បន្ន​ ឈ្មោះ​ នូវ​ ខ្លឹ​ង​ ហៅ​ មាន​ ពន្លក​ ហៅ​ បង​ តា​ ត្រូវ​បាន​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​បញ្ជា​របស់​ឯកឧត្តម​ វង្ស​ ប៊ុ​ន​វិសុទ្ធ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង