ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យ ចុះយកសំណាកអាជីវករ និងប្រជាពលរដ្ឋ នៅផ្សារចាស់

46

 

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA កំពុងយកសំណាក់អាជីវករ និងប្រជាពលរដ្ឋ នៅក្នុងផ្សារចាស់ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នាព្រឹកដដែលនេះ អាជ្ញាធរខណ្ឌដូនពេញ សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បានចុះបិទបណ្ដោះអាសន្ន (Lock down) នៅផ្សារចាស់ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ និងដើម្បីយកសំណាកអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ។

ជុំវិញព្រឹកការណ៍២០កុម្ភៈនេះ អាជ្ញាធរក៏បានបិទផ្សារអូរឫស្សី និងទីតាំងមួយចំនួនទៀត នៅភ្នំពេញផងដែរ ដើម្បីកុំឲ្យជំងឺនេះ រីករាលដាលទៅទីតាំងផ្សេងទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៤,៥១៥នាក់ ក្នុងនោះករណីសហគមន៍កើនដល់ ៣,៩៨២នាក់។ ចំពោះអ្នកជំងឺ ដែលបានជាសះស្បើយមានចំនួន ២,២៦៨នាក់ ខណៈអ្នកជំងឺ ៣០នាក់ បានស្លាប់៕

អត្ថបទដែលជាប់ទាក់ទង