ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ុយ សុវណ្ណរិទ្ធ អនុប្រធាននាយកដា្ឋនដឹកជញ្ជូនផ្លូវគោក ទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ខណៈប្រពន្ធនិងកូន កំពុងសម្រាកព្យាបាលជំងឺនេះ

32

 

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីមរណភាពដោយសារជំងឺកូវីដ-១៩ របស់លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនខណៈប្រពន្ធនិងកូន កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នេះ ។

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ និងលោក លោកស្រី បុគ្គលិកមន្ត្រីរាជការទាំងអស់មេត្តាជ្រាបថា៖ លោក អ៊ុយ សុវណ្ណារិទ្ធ (អនុប្រធាននាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក) ត្រូវជាស្វាមីរបស់ លោកស្រី គង់ ចន្ធូ និងជាបិតាបង្កើតរបស់ លោក អ៊ុយ សុវណ្ណារ៉ុង បានទទួលមរណភាពនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ប្រហែលម៉ោង១១:និង៣០នាទី ដោយសារជំងឺកូវីដ-១៩។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់នៃក្រសួង សាធារណការនិងដឹកជញ្ជូន សូមចូលរួមរំលែកមរណៈទុក្ខជាមួយ លោកស្រី គង់ ចន្ទួ និងសមាជិកក្រុម គ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់ ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួននាខណៈនេះ។

ទន្ទឹមនឹងនេះ សូម លោកស្រី និង បុត្រ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នេះ ត្រូវពង្រឹង ស្មារតីឱ្យបានរឹងមាំ និងរក្សាសុខភាពឱ្យបានល្អ ព្រមទាំងទទួលយកការព្យាបាលពីក្រុមគ្រូពេទ្យ និងសូមឆាប់ បានសះស្បើយពីជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមជំរុញ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់ ត្រូវចូលរួម អនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុតនូវវិធានការ “ពាការពារ និង៣កុំ” តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា។

សូម វិញ្ញាណក្ខន្ធ លោក អ៊ុយ សុវណ្ណារិទ្ធ បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង