ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណី​ហិង្សា​រវាង​យុវជន​២​ក្រុម ​នៅ​ស្រុក​ក្រគ​រ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​

35

 

​ពោធិ៍សាត់​ ៖​ នគរបាល​តាម​ប្រ​ម៉ា​ញ់​ជនសង្ស័យ​ដៃដល់​ប្រើ​ហិង្សា​ក្លាយជា​ឃាតកម្ម​ បណ្តាល​ឲ្យ​យុវជន​ ម្នាក់​ធ្លាក់​ពីលើ​ម៉ូតូ​រួច​យក​កាំបិត​កាប់សម្លាប់​តែ​ម្តង​ ។​

​ករណី​នេះ​កើតឡើង​កាលពី​ ថ្ងៃ​ទី​១៦​ មេ​សា​២០២១​ វេលា​ម៉ោង​ប្រហែល​១៨​នឹង​ ៣០​នាទី​ នៅ​ចំណុច​ផ្លូវ​កៅស៊ូ​ ផ្ទះ​មុខ​ផ្ទះ​របស់​ឈ្មោះ​ លន់​ ចាន់​រី​ ភេទ​ស្រី​អាយុ​៣០​ ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ចំបក់​ធំ​ ឃុំ​ត្នោត​ជុំ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​ជន​រង​គ្រោះ​បាត់បង់​ជីវិត​មានឈ្មោះ​ តែម​ វិសាល​ (​ហៅ​ ង៉ោ​ល​)​ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ក្បាលហុង​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​(​ស្លាប់​ )​ ។​

​លោក​ ទិ​ត្យ​ ចាន់​ធា​រ៉ា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​ភូមិ​ក្បាលហុង​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ បាន​រៀបរាប់​ និង​បញ្ជាក់​អះអាង​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២១​ ដូរ​ម៉ោង​១៨​ និង​៣០​នាទី​ខ្លួន​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ផឹកស៊ី​នៅផ្ទះ​របស់​ឈ្មោះ​ ហ៊ុន​ ស្រី​ម៉ិច​ (​ហៅ​ ជី​ ជី​)​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​ភូមិ​កណ្ដាល​ឃុំ​ ត្នោត​ជុំ​ ស្រុក​ក្រគរ​ ខេត្តពោធិសាត់​ ដោយ​មាន​គ្នា​ចំនួន​០៦​នាក់​ ម៉ូតូ​ចំនួន​៣​គ្រឿង​ ហើយ​ខ្លួន​បាន​ឌុ​ប​ជន​រង​គ្រោះ​ពីក្រោយ​ ។​ រីឯ​០៤​នាក់​ទៀត​ជិះ​ម៉ូតូ​ ២​គ្រឿង​មានឈ្មោះ​ដូច​ខាងក្រោម​ ៖

១/​ឈ្មោះ​ ឈឹ​ម​ វ​ឌ្ឍ​នា​ ភេទ​ប្រុស​អាយុ​១៩​ ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ភូមិ​កញ្ជើ​របាយ​ដាច​ ឃុំ​វាល​ ស្រុក​កណ្ដៀង​ ខេត្ត​ ពោធិ៍សាត់​។​

២/​ឈ្មោះ​ មឹ​ម​ គឹ​ម​ហ៊ួ​ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ ភូមិ​ខ្នល់​ជប៉ុន​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្ត​ ពោធិ៍សាត់​។​

៣/​ឈ្មោះ​ ហាច​ ទិ​ត្យ​ ភេទ​ប្រុស​ អាយុ​១៩​ ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​កំបោ​ ឃុំ​វាល​ ស្រុក​កណ្ដៀង​ ខេត្ត​ ពោធិ៍សាត់​។​

៤/​ឈ្មោះ​ ងួ​ន​ មក​រា​ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ ភូមិ​ខ្នល់​ជប៉ុន​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្ត​ ពោធិ៍សាត់​ ។​ នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ចំនួន​ ០៣​គ្រឿង​ ក្នុង​មួយ​គ្រឿង​ជិះ​គ្នា​ពីរ​នាក់​ ដេញ​តាម​ក្រោយ​ពួក​ខ្លួន​ មក​ពី​ទិស​ខាងជើង​បញ្ច្រះទិស​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ខណ​:​នោះ​ខ្លួន​ក្រឡេក​ឃើញ​មាន​ម៉ូតូ​ម៉ាក​ ឌ្រី​ម​ពណ៌​ក្រហម​១​ គ្រឿង​ជិះ​គ្នា​ពីរ​នាក់​ បាន​យក​ដុំ​ថ្ម​គប់​ចំ​ទ្រូង​ជន​រង​គ្រោះ​ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​លើ​ម៉ូតូ​ ដួល​បោក​ក្បាល​ ហើយ​ពួក​ជន​ដៃដល់​ ចុះ​យក​កាំបិត​ក​គុក​ កាប់​ចំ​ក្បាល​ជន​រង​គ្រោះ​១​ កាំបិត​ទៀត​ ពេល​នោះ​ខ្លួន​ភ័យ​ពេក​ក៏​រត់​ចូល​ផ្ទះ​នៅ​ជិត​កន្លែង​កើតហេតុ​ ឲ្យ​គេ​ជួយ​រហូត​ក្រុម​ពួក​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញ​អស់​ ខ្លួន​ក៏​យក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​ លុះ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ពោធិ៍សាត់​ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​ទៅ​។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ក្នុង​ចំ​ណោ​ជនសង្ស័យ​៦​នាក់​ គេ​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ឈ្មោះ​ ហេង​ តេ​ង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​នៅ​ភូមិ​ដងទឹក​លា​ច​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ខេត្តពោធិសាត់​។​ (​ ហើយ​បាន​រត់គេច​ខ្លួន​បាត់​)​ ។​

​លោក​វរសេនីយ៍​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និង​មានការ​សម្របសម្រួល​ ពី​ឯក​ ឧត្តម​ កូយ​ កាន់​យ៉ា​ ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ចុះ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៥​ និង​ ១២​នាទី​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ករណី​គឺជា​ករណី​ឃាតកម្ម​ ។​ ចំពោះ​សាកសព​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទដែលជាប់ទាក់ទង