ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នុត ពុធដារ៉ា ចុះពិនិត្យការងារបិទខ្ទប់សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ និងសំណេះសំណាលមន្ត្រីប្រចាំការ

37

 

ភ្នំពេញ៖នៅថ្ងៃអាទិត្យទី១៨ ខែមេសា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន រួមជាមួយលោកជំទាវ អស់លោកប្រធាន អនុប្រធានមន្ទីរ និងក្រុមការងារ បានចុះពិនិត្យការងារបិទខ្ទប់ភូមិសាស្ត្រសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ និងបានសំណេះសំណាលសួរសុខទុក្ខបងប្អនកងកម្លាំងប្រជាការពារតាមគោលដៅមណ្ឌលសកម្មភាពផ្សព្វផ្សាយការងារប្រឆាំងកូវីដ-១៩ ទាំង១០ ក្នុងភូមិទាំង០៤ ។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានឧបត្ថម្ភ ថវិកា ដល់មណ្ឌលសកម្មភាព ទាំង១០ យុវជន ស.ស.យ.ក សង្កាត់ មេប៉ុស្តិ៍ និងមន្ត្រីប្រចាំការសង្កាត់ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង