ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ចុះពិនិត្យទីតាំងឈរជើង របស់កម្លាំងមានសមត្ថកិច្ច នៅតាមទីតាំងបិទខ្ទប់ និងបានណែនាំកងកម្លាំង ឱ្យចេះការពារខ្លួន កុំឱ្យឆ្លងជំងឺកូវីដ-១៩

56

 

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារល្ងាចថ្ងៃទី១៨ ខែមេសានេះ បានចុះពិនិត្យទីតាំងបញ្ជាការស្រាល នៅច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីពង្រឹងកម្លាំងដែលបាននិងកំពុងឈរជើងនៅគោលដៅនោះ ឱ្យបានរឹងមាំនិងម៉ឺងម៉ាត់បំផុត ជុំវិញការអនុវត្ត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៥០សសរចុះថ្ងៃទី១៧ មេសា ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ ឱ្យទទួលបានជោគជ័យ ពោលគឺកាត់ផ្តាច់បានការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

លោកឃួង ស្រេង ក្រោយពីចុះពិនិត្យកម្លាំងដែលបានដាក់គោលដៅ នៅច្រមុះជ្រូកក្បាលថ្នល់រួចហើយ លោកបានបន្តដំណើរ ល្បាតមើលតំបន់ស្មុគស្មាញ ដែលងាយរងគ្រោះមួយចំនួនទៀត ដោយអំពាវនាវឱ្បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះឱ្យសោះ បើមិនមានការងារចាំបាច់ឬបន្ទាន់ផ្សេងទៀតទេ ពោលគឺត្រូវស្តាប់និងអនុវត្តឱ្យបានល្អទៅតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល។

បន្តមកទៀត លោកអភិបាលរាជធានីភ្នំពេញ បានបន្តដំណើរមកកាន់ ខណ្ឌពោធិ៍សែនជ័យ មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីពិនិត្យកម្លាំងមានសមត្ថកិច្ចនៅទីនោះទៀត ។ ក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បានធ្វើការណែនាំទៅដល់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរទាំងអស់ ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត និងត្រូវចេះការពារខ្លួនឯងផង ធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺ covid-19 ឆ្លងមកខ្លួនឯងបាន យើងត្រូវរួមគ្នាបំបាត់ឆ្លងជំងឺ covid-19ឱ្យបាន ក្នុងរយៈពេល១៤ថ្ងៃ នៃការបិទខ្ទប់រាជធានីភ្នំពេញនេះ៕

អត្ថបទដែលជាប់ទាក់ទង