ប្រមុខប្រដាល់គុនខ្មែរ ៖មន្រ្តីបច្ចេកទេស និងអ្នកគុនខ្មែរ មិនអនុញ្ញាតចូលធ្វើការ និងប្រកួតបើមិនទាន់ ចាក់វ៉ាក់សាំងការពារជំងឺCOVID-19
ភ្នំពេញ៖ប្រមុខប្រដាល់គុនខ្មែរ ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន បានអំពាវនាវដល់ ជាប្រធានសមាគម និងក្លិប ទាំងអស់ និងគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីគុនខ្មែរតាម បណ្តាសមាគម និង ក្លិបទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺCOVID-19 ឲ្យបានទាំងអស់គ្នាពុំនោះទេ មិនអនុញ្ញាតឲ្យចូលធ្វើការ និងប្រកួតនៅតាមស្ថានីយ៍ទូរទស្សន៍ និងកម្មវិធីផ្សេងៗទៀតបានឡើយ ។
យោងតាមសេចក្តីអំពាវនាវរបស់ សហព័ន្ធមានន័យថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ អំពាវនាវ និង ជំរុញដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីគុនខ្មែរតាម បណ្តាសមាគម និង ក្លិបទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ឲ្យបានទាំងអស់គ្នាតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តី ពីការចូលរួមចាក់វ៉ាក់សាំង ទប់ស្កាត់នូវការីករាលដាលនៃជំងឺ COVID-19 ឲ្យបានទាំងអស់គ្នា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។ ពុំនោះទេសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងមិនអនុញ្ញាតឲ្យចូលធ្វើការ និងពុំអនុញ្ញាតឲ្យប្រកួតនៅ តាមស្ថានីយ៍ទូរទស្សន៍ និងកម្មវិធីផ្សេងៗទៀតបានឡើយ ។
ឯកឧត្តមបានជម្រុញ ដល់លោកប្រធានសមាគម និងក្លិប ជួយជំរុញដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទៅចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ឲ្យបានគ្រប់ៗគ្នាកុំបីខាន។ ត្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការនី នៅតាមសមាគម-ក្លិប និងមន្ត្រីទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវ៥-១៩ នៅតាម បណ្តាអង្គភាពរបស់ខ្លួន ឬនៅតាមមូលដ្ឋាន ដែលខ្លួនរស់នៅឲ្យបានគ្រប់ៗគ្នា៕