ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន​បុរសឈ្មោះ សៀង រង្សី ដែលបានក្លែងបន្លំជានគរបាលជាតិ និងបើករថយន្តឡាយល្មើស នឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ

62

 

ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ដែលបានក្លែងបន្លំជានគរបាលជាតិ និងបើករថយន្តឡាយល្មើ សនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ​ ចេញដីការឃុំខ្លួន​ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ពីបទ​ រារាំងការអនុវត្តវិធានការរដ្ឋបាល​ និងប្រេីប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តសំគាល់ប្រើប្រាស់ដោយនគរបាល​។

សូមបញ្ជាក់ថាបុរសម្នាក់ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២១ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកនេះកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារបានធ្វេីការឃាត់ខ្លួនបុរសម្នាក់ និងរថយន្តមួយគ្រឿងបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វេីការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃើញបុរសរូបនេះបើករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕

អត្ថបទដែលជាប់ទាក់ទង