ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តចុះចែកស្បៀងអាហារ ដល់ប្រជាពលរដ្ឋ១១គោលដៅដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ

47

 

ភ្នំពេញ៖រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋ១២៧គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ និងបន្តចុះចែកស្បៀងអាហារដល់ គោលដៅអនុវត្តវិធានបិទខ្ទប់ ចំនួន ១១ គោលដៅ
រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាង លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ដោយមានការចូលរួមពី លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ និងសហការី រួមដំណើរដោយ មន្ត្រីសាលាខណ្ឌ កម្លាំងនគរបាល សប្បុរសជន និងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះអនុវត្តសកម្មភាព ដូចតទៅ ៖ចុះចែកស្បៀងអាហារតាមគោលដៅបិទខ្ទប់ធំ រាជធានីនិងខណ្ឌ ចំនួន ១១ ទីតាំង មានកងកម្លាំងនិងមន្ត្រី ចំនួន ២០៣ នាក់ ព្រមទាំង គោលដៅបិទខ្ទប់តូច ចំនួន ០៦ ទីតាំង មានកងកម្លាំង និងមន្ត្រី ចំនួន ២២១ នាក់ ។
ក្នុងថ្ងៃដដែលបន្តចុះចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅទីតាំងដែលបានជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន ៣ ទីតាំង នៅក្នុងសង្កាត់ប្ញស្សីកែវ សង្កាត់គីឡូម៉ែតលេខ៦ និងសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ដែលមានប្រជាពលរដ្ឋសរុបចំនួន ១២៧ គ្រួសារ។

ក្នុងឱកាសនេះ ក្រុមការងារ នាំយកស្បៀងអាហាររបស់លោកអភិបាលខណ្ឌ មកឧបត្ថម្ភដល់បងប្អូនកំពុងធ្វើចត្តាឡីស័ក ចំនួន ១៤៧ គ្រួសារ រួមទាំងឧបត្ថម្ភដល់ កងកម្លាំងនិងមន្ត្រីកំពុងអនុវត្តការងារតាមគោលដៅ ចំនួន ១១ គោលដៅ អំណោយសរុបរួមមាន អង្ករ ១,២៧០ គ.ក សាច់គោ ៣៧៧ គ.កទឹកបរិសុទ្ឌ ២២ កេស នំ ៥៥១ កញ្ចប់ ជែលលាងដៃសម្លាប់មេរោគ ១២៧ ដប សាប៊ូកក់សក់ ២៥៤ ដប និងឃីត អាហារ ១២៧ កញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង