អាជ្ញាធរខណ្ឌដូនពេញ បិទខ្ទប់ផ្សារកណ្ដាល យកសំណាកអាជីវករ រកមេរោគកូវីដ១៩
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(Ti DA) នៅរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ នេះបិទខ្ទប់ផ្សារកណ្ដាល យកសំណាកអាជីវករ និងប្រជាពលរដ្ឋដែលចូលផ្សារ រកមេរោគកូវីដ១៩ ដេីម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ ។
យោងតាមប្រភព នៅកន្លែងបិតខ្ទប់ បានបង្ហេីបឲ្យដឹងថា ចំពោះចំណាត់ការនេះ បានដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ មន្ត្រីនិងសមត្ថកិច្ចចម្រុះ ចុះបិទខ្ទប់ ដេីម្បីយកសំណាក រកមេរោគកូវីដ១៩ ទោះបីទីតាំងខាងលេីមិនទាន់ផ្ទុះ កូវីដ១៩ក៏ដោយ ។
ប្រភពដដែលបានបន្តទៀតថា ការបិតខ្ទប់ផ្សារកណ្ដាលនេះ លោកអភិបាលខណ្ឌដូនពេញ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(Ti DA) យកសំណាកទាំងអាជីវករ និងប្រជាពលរដ្ឋដែលចូលទិញម្ហូបអារហារ ហេីយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យកសំណាកមកពិនិត្យ ដោយម៉ាសុីនទំនេីប ដោយឃេីញលទ្ធផលត្រឹមរយៈពេល១៥នាទីប៉ុណ្ណោះ បេីសិនជាមាននិងបញ្ជូនឡេីងរថយន្តទៅព្យាបាល ចំណែកអ្នកអវិជ្ជមានឲ្យទៅផ្ទះវិញធ្វេី ចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ ដេីម្បីតាមដានសុខភាព ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងថ្មី ៦២៤នាក់ទៀត (សហគមន៍ទាំង ៦២៤នាក់) និងជាសះស្បើយ ៤៨នាក់ ៕