បុរស៦នាក់ជាប់ខ្នោះ ព្រោះជួបជុំផឹកសុី ល្មេីសនឹងច្បាប់ប្រឆាំងនឹងជំងឺកូវីដ១៩
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរស៦នាក់ជួបជុំផឹកសុី ល្មេីសនឹងច្បាប់ ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ៦និង០០នាទីល្ងាចនេះ ហើយនាំយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
នៅវេលាម៉ោង ៦និង០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់បានជួបជុំផឹកសុីផ្ទុយពីច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងដេីម្បីចាប់ឃាត់ខ្លួនជនផឹកសុីទាំងនោះយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕