បូជាសពបុរសម្នាក់អាយុ៥៧ឆ្នាំ ទាំងមិនដឹងថា កើតជំងឺកូវីដ១៩
កំពង់ឆ្នាំង៖ រៀបចំបុណ្យសពបុរសម្នាក់អាយុ៥៧ឆ្នាំទាំងមិនដឹងថា គាត់កើតជំងឺកូវីដ១៩ នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយសពត្រូវបានបូជានៅក្នុងវត្តព្រះរាមរង្សី ដែលមានប្រជាពលរដ្ឋចូលរួមជា ក្នុងកម្មវិធីបុណ្យសព្វ ជាច្រើននាក់ផងដែរ, មន្រ្តីសុខាភិបាល និងអាជ្ញាធរ ត្រៀមឡានទៅដឹកមនុស្សជាច្រើននាក់ យកទៅធ្វើ ចត្តាឡីស័ក និងយកសំណាក។
បុរសម្នាក់ឈ្មោះ នូ ចុល ភេទប្រុសអាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បណ្ដាល មកពីជម្ងឺកូវីដ-១៩ សពត្រូវបានបូជានៅក្នុងវត្តព្រះរាមរង្សី ដែលមានប្រជាពលរដ្ឋចូលរួមជា ក្នុងកម្មវិធីបុណ្យសព្វ ជាច្រើននាក់ផងដែរ។
ឥឡូវនេះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធត្រូវបានរថយន្តរបស់មន្ទីរសុខាភិបាលខេត្តកំពង់ ឆ្នាំងទៅដឹកយកមកធ្វើចត្តាឡីស័កនៅក្នុងសា លាគំរូក្រុងកំពង់ឆ្នាំង។នេះបើតាមកាបញ្ជាក់ ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខា ភិបាលខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថាៈ សពជនរងគ្រោះបានស្លាប់នៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០២១។ លុះនៅព្រឹកថ្ងៃទី ១៩ វេលាម៉ោង៨ព្រឹក ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តនៅរាជធានីភ្នំពេញ លទ្ធផលទទួលបានថាមាន(វិជ្ជមានកូវីដ-១៩)នៅវេលាម៉ោង៤ រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០ ២១នេះ។
អាជ្ញាធរបញ្ជាក់ថា មានមនុស្សជាច្រើននៅក្នុងមូលដ្ឋាន បានពាក់ព័ន្ធជាមួយសពខាងលើ ដោយសារតែនៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មានការសែនព្រេនកូនចៅ ខណៈដែលគាត់ស្លាប់នៅយប់ថ្ងៃដដែលនោះ។ លុះនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារមិនដឹងថា គាត់កើតកូវីដ១៩ ក៏មានការរៀបចំបុណ្យសព និងមានមនុស្សជាច្រើនទៀត បានទៅបុណ្យសពរបស់គាត់។
សពបុរសខាងលើ ត្រូវបានយកទៅបូជារំលាយយកធាតុ នៅវត្តមួយកន្លែងក្នុងមូលដ្ឋាននេះ មុនពេលលទ្ធផលធ្វើតេស្តបញ្ជាក់ថា គាត់កើតកូវីដ១៩។ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានដាក់រថយន្តជាច្រើនគ្រឿង ដើម្បីត្រៀមទៅដឹកមនុស្សមួយភូមិ ដែលមានការសង្ស័យថាពាក់ព័ន្ធនឹងអ្នកកើតកូវីដ១៩នេះ ដើម្បីយកទៅធ្វើចត្តាឡីស័ក៕