គំនិតឡឺកឺ ៖ ផ្គាប់ចិត្ត
ភ្នំពេញ៖នៅលើលោកនេះគ្មាននរណាផ្គាប់ចិត្តមនុស្សបាននោះទេបើគេផ្កាប់ចិត្តមនុស្សបាននោះអ្ហេះលើលោកនេះគេច្បាស់ជា
រស់នៅដោយសន្ដិភាពគ្មានសង្គ្រាមនោះឡើយ ។
ភ្លៀងខ្លាំង ឬ ក្ដៅខ្លាំងក៏បន្ទោសមេឃ ខ្លះលួចជេរម្រាយមេឃក៏មានដែរ ។សូម្បីតែពេលនេះក្នុងខណៈដែលកូវីដ ១៩កំពុងតែរាត
ត្បាតហើយរាជរដ្ឋាភិបាលខិតខំរិះរកគ្រប់វិធីដើម្បីទប់ស្កាត់យ៉ាងណាក៏គង់តែនៅមានមនុស្សមួយចំនួនតូចបែរជារិះគន់ថាបិទសេរីូផាពរបស់
ពួកគេទៅវិញ ។
គ្រាន់តែហាមមិនឲ្យចេញពីផ្ទះតែ១៤ថ្ងៃ និងប្រាប់កុំឲ្យបង្កើតកម្មវិធីផឹកស៊ី ជាបណ្ដោះអាសន្នប៉ុណ្ណោះក៏នៅមានមនុស្សមួយចំនួន
តូចផ្គើនបំពានលើបម្រាមនោះ រហូតជាប់គុកជាប់ច្រវាក់ ។អើ ! បើថាផឹកស៊ីកុំឡូឡា ហើយផឹកតែក្នុងរង្វង់សមាជិកគ្រួសារខ្លួនឯង មិនជាស្អីទេ
តែគេផឹកហើយថតបង្ហោះ តាមហ្វេសប៊ុក ខ្លះបោះសម្ដីយ៉ាងជម្លើយចំអកឲ្យសមត្ថកិច្ចទៅទៀត ។
តាមពិតអ្នកដែលបំពានបែបនេះ មកពីមិនស្គាល់របបប៉ុល ពតដែលសូម្បីតែឧិកាសជួបជុំគ្រួសារក៏គ្មាន អាហារសម្រាប់ដើម្បីរស់តែ
មួយពេលៗក៏គ្មាន សេរីភាពនៃការធ្វើដំណើរ ការយំស្រណោះ សមាជិកគ្រួសារដែលបានស្លាប់ក៏មិនមាននោះទើបសមមុខ ។និយាយបែបនេះ
មិនមែនមានន័យថា ចង់ឲ្យរបបចង្រៃនោះកើតមាន ម្ដងទៀតនៅកម្ពុជានោះទេ ។
ម៉ែ ឧ៍ខ្លះមានកូនតែម្នាក់ ឬ ២នាក់ប៉ុណ្ណោះគង់ផ្គាប់ចិត្តមិន បានខ្លះប្រដៅកូនមិនបានផងចុះទម្រាំរដ្ឋភិបានគ្រប់គ្រងកូនជាង១០
លាននាក់តើមានមនុស្សប៉ុន្មាននាក់ ដែលមិនពេញចិត្តចំពោះចំណាត់ការរបស់ខ្លួននោះតែទោះជាយ៉ាងណាក៏មានមនុស្សច្រើនលើសលុប
អាណិត និង ស្រឡាញ់រដ្ឋាភិបាល និង ទុកចិត្តលើរដ្ឋាភិបាល ។បើមិនទុកចិត្តស្មានតែគេបោះឆ្នោតគាំទ្រអ្ហី ។
នៅប្រទេសឥណ្ឌាពេលដែលកូវីដ ១៩វាយប្រហារខ្លាំងអ្នកដែល ហ៊ានចេញពីផ្ទះត្រូវប៉ូលីសប្រើដំបង ឬ រំពាត់ដេញវាយឲ្យចូលផ្ទះ
ជាបន្ទាន់ ។ពេលនេះរដ្ឋាភិបាលកម្ពុជា ប្រើធម៌លួងលោម បបោសអង្អែល អង្វរករឲ្យនៅក្នុងផ្ទះតែត្រឹម១៤ថ្ងៃ ដើម្បីការពារកុំឲ្យអាយុវាខ្លីតែ
ប៉ុណ្ណោះនៅមានអ្នកប្រឆាំង យី ! វ៉ី !អើ ។
ធ្វើដូចប្រទេសឥណ្ឌា ឬ យ៉ាងណាទើបវាសមមុខ ? ឬ ក៏ត្រូវតែធ្វើកាចៗជាងនេះ ទើបថាវាសក្តិសមនឹងសម័យកូវីដ ១៩ដែលជា
រោគនៃសម័យទំនើបយើងនេះ ?ផ្គាប់ចិត្តមនុស្សមិនត្រូវទេ ដូចមានរឿងនិតានជាតកមួយ តំណាលថា មានស្ដេចមួយអង្គគ្រប់គ្រងពិភពលោក
ទាំងមូលហើយនៅមិនស្ងប់ចិត្តទៀត ក៏ទៅទាមទារសុំគ្រប់គ្រងស្ថានទេវលោកទាំង ៤ ។បន្ទាប់ពីបានគ្រប់គ្រង ហើយមើលឃើញដលើស្ថាន
តាវតឹង្សរបស់ព្រះឥន្ទ្រធិរាជទៅទៀត ។
ដោយកាលោភលន់រាជាអង្គនេះ សុំព្រះឥន្ទ្រគ្រប់គ្រង ស្ថានតាវតឹង្សមួយចំហៀង ព្រះឥន្ទ្រយល់ព្រមឲ្យទៀតតែរាជារូបនោះនៅតែ
បន្តលោភលន់ ទាមទារគ្រប់គ្រងស្ថានតាវតឹង្សទាំងមូល ។គ្រាន់តែមានមហិច្ឆតារប៉ុណ្ណេះអ្វីៗ ដែលខ្លួនមានក៏រលាយបាត់អស់សូម្បីតែអំណាច
គ្រប់គ្រងផែនដីទាំងមូល។អញ្ចឹងបានជាថានៅពេលឃើញ គេស្រួលសូមកុំតម្លើងឬក្សតម្លើងពារពេក ទឹកក្នុងកែវតែពេញហើយនៅតែបំពាន
ចាក់បន្ថែមនោះវា នឹងកំពុបចេញមកក្រៅវិញជាមិនខាន ៕