សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទៅ ចាក់វ៉ាក់សាំងដូសទី២ រួចរាល់ហើយ ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខ។
សម្ដេចតេជោហ៊ុនសែន បានមានប្រសាសន៍ថា ពីរនាក់បានហើយ ។ ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។
លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីថា “ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។ រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូចកាលចាក់ដូសទីមួយឬទេ? បើងងុយដេក ឯកសារច្បាស់ជានៅលើតុនិងមិនបាន
ហាត់ប្រាណផងដែរ”៕