លោក នុត ពុធដារ៉ា ចុះជំរុញការងារ ប្រយុទ្ធប្រឆាំងកូវីដ-១៩ និងត្រួតពិនិត្យការធ្វើចរាចរណ៍តាមផ្លូវទឹក ក្នុងភូមិសាស្ត្រខេត្តកណ្តាល
កណ្ដាល៖នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយគណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង បានចុះពិនិត្យការងារ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន -រ៉ូតា។
ក្រោយមកលោកអភិបាលរងខេត្ត ក៏បានដឹកនាំមន្ត្រីរាជការ កងកម្លាំង ចុះត្រួតពិនិត្យ ការធ្វើចរាចរណ៍តាមផ្លូវទឹកក្នុងភូមិសាស្រ្តស្រុកខ្សាច់កណ្តាល ដើម្បីទប់ស្កាត់ការដឹកជញ្ជូន មនុស្សឆ្លងកាត់ខេត្តកណ្តាលតាមផ្លូវទឹក៕