ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករលក់ដូរ ៣៩៨នាក់ នៅផ្សារបណ្តោះអាសន្នកីឡដ្ឋាន ក្រុងតាខ្មៅ ធ្វើតេស្តរកមេរោគកូវីដ១៩ លទ្ធផលគឺអវិជ្ជមាន

36

 

ក្រុងតាខ្មៅ ៖ អាជីវករលក់ដូរ ៣៩៨នាក់ នៅផ្សារបណ្តោះអាសន្នកីឡដ្ឋាន ក្រុងតាខ្មៅ ក្រោយពីយកសំណាក ធ្វើតេស្តរកមេរោគកូវីដ១៩ លទ្ធផលគឺអវិជ្ជមានទាំងអស់ ហើយត្រូវអនុញាត្តឲ្យចូលលក់ នៅក្នុងផ្សារនេះជាប្រក្រតីឡើងវិញ។

អាជីវករលក់ដូរ នៅផ្សារបណ្តោះអាសន្ន សរុប៣៩៨នាក់ ក្រោយពីយកសំណាក ធ្វើតេស្តរកមេរោគកូវិដ-១៩ គឺពួកគាត់ទាំងអស់នោះ គឺទទួលបានលទ្ធផល អវិជ្ជមានទាំងអស់គ្នា តាមរយៈការធ្វើតេស្តជាមួយឧបករណ៍RAPID TEST ដែលបង្ហាញភ្លាមៗ នូវលទ្ធផល វិជ្ជមានឬអវិជ្ជមានក្នុងអំឡុងវង្វង់១០ឬ១៥នាទីប៉ុណ្ណោះ។ នេះបើតាមការអោយដឹងពីលោករស់ឡង់ឌី ប្រធានការិយាលយ័ ព័ត៌មាន ទូរទស្សន៍ជាតិខេត្តកណ្តាល ដែលប្រចាំការនៅទីតាំង
ផ្ទាល់រាយការណ៍តាមប្រពន្ធ័ តេឡេក្រាមនៅវេលាម៉ោង១០ៈ០០នាទីយប់ថ្ងៃទី១៩មេសាម្សិលមិញនេះ។

គួរបញ្ជាក់ថា៖ ការប្រមូល យកបងប្អូន អាជីវករលក់ដូរ ៣៩៨នាក់ យកសំណាកធ្វើតេស្ត រកមេរោគកូវិដ-១៩ នាពេលនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញ បងប្អូនចំនួន១១នាក់ ពិនិត្យឃើញថា បានឡើងកំដៅ លើសពី៣៧អង្សាសេ។

ក្រោយពីធ្វើតេស្តបងប្អូនរួចហើយ ប្រាកដថាអវិជ្ជមានកូវីដ-១៩ អាជ្ញាធរក្រុងតាខ្មៅ និងប្រគល់លិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម នៅកន្លែងយកសំណាកនេះតែម្តង
និងត្រូវអនុញ្ញាតឲ្យចូលលក់នៅក្នុងផ្សារនេះជាប្រក្រតីឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង