កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានបន្តបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាគោលដៅ
ភ្នំពេញ ៖ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានបន្តបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាគោលដៅដូចជា៖
-ផ្សារត្រពាំងថ្លឹង
-ផ្សារទួលពង្រ
-ផ្សារពោធិ៍ចិនតុង
-ភូមិបឹងសាឡាង
-ផ្សារសុិនជូរី
-ផ្សារកណ្តាល
-ផ្សារនាគមាស
-ផ្សារដេីមគរ ។
សូមជម្រាបថា ការចុះបាញ់ថ្នាំនេះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ប្រេីប្រាស់កម្លាំងចំនួន ២៣នាក់ និងរថយន្តMazda ចំនួន ៤គ្រឿងផងដែរ។
សូមបញ្ជាក់ថា ការបាញ់ថ្នាំនេះដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ជំងឺ COVID-19 ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងមានព្រឹត្តិការណ៍(សហគមន៍២០កុម្ភៈ) ៕