ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ជួបសរសើរដល់ កម្លាំងប្រជាការពារខណ្ឌ បានបំពេញការងារបានល្អ

29

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថាកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានបន្តត្រួតពិនិត្យ និង ជួបសំណេះសំណាលដោយធ្វើការណែនាំទៅដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌបឹងកេងកង ដើម្បីបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង អនុវត្តការបិទខ្ទប់ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានប្រសិទ្ធិភាពខ្ពស់ ជូនដល់បងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញប្រកបដោយភាពកក់ក្ដៅផងដែរ។
ជាមួយគ្នានោះរដ្ឋបាលខណ្ឌបឹងកេងកង ដោយសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ អោយចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាខាងលើ បើមិនមានការងារចាំបាច់នោះទេសូមកុំចេញពីផ្ទះ សូមធ្វើលំហាត់ប្រាណក្នុងផ្ទះរៀងៗខ្លួនផងដែរ។
ខណៈពេលជួបសំណេះសំណាលជាមួយកម្លាំងប្រជាការពារខណ្ឌបឹងកេងកងជាច្រើននាក់នាឱកាសនោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន និង លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា បានឧបត្ថម្ភនូវអាហារសម្រន់ពេលព្រឹកព្រមទាំងថវិកាផងដែរទុកជាការលើកទឹកចិត្តដល់ពួកគាត់ជាកម្លាំងប្រជាការពារខណ្ឌផងដែរដែលពួកគាត់បានខិតខំបំពេញការងារក្នុងមូលដ្ឋានក្រោមការដឹកនាំពីសំណាក់លោកអភិបានខណ្ឌ និង លោក លោកស្រីអភិបាលរងខណ្ឌផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង