ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ចុះមកយកសំណាកនៅ ផ្សារដេប៉ូខណ្ឌទួល គោកជាច្រើននាក់ នៅរសៀលនេះ

28

ភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង ផ្សារដេប៉ូនៅខណ្ឌទួលគោក។
កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់បងប្រុស ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងបងស្រី ពេជ ចន្ទមុន្នី  អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA។
សូមជម្រាបជូនថា, នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៣០៣នាក់ (សហគមន៍ទាំង ៣០៣នាក់) និងមានអ្នកជាសះស្បេីយចំនួន ២៣៩នាក់ ក្នុង នោះ រួម មាន ៖
គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៧៧៤៧ នាក់
– អ្នកជាសះស្បើយ= ២៧៩៤ នាក់
– អ្នកកំពុងព្យាបាល= ៤៨៩៣ នាក់
– អ្នកស្លាប់= ៥៤ នាក់។
សូមបញ្ជាក់ថា, ផ្សារដេប៉ូ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោករាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌ ចេញសេចក្តីប្រកាសជូនព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ផ្អាកមិនឲ្យដំណើរការជាបណ្ដោះអាសន្ន បន្ទាប់ពីមានករណី មានអ្នកកើតវីរុសកូវីដ-១៩ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង