ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំ មានប្រមាណ១លានតោន ប៉ុន្តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ០,៧៥លានតោន

42

ភ្នំពេញ៖
ឯកឧត្តមវេងសាខុនរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា តម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំ មានប្រមាណ១លានតោន ប៉ុន្តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ០,៧៥លានតោន។ កម្ពុជាមិនមែននាំចូលបន្លែគ្រប់មុខនោះទេ ពោលគឺនាំចូលប្រភេទបន្លែតំបន់ត្រជាក់ មួយចំនួនដែលពិបាកដាំនៅកម្ពុជា និងនៅរដូវវស្សាដែលមិនមានលក្ខណ:អំណោយផលសម្រាប់ផលិតកម្ម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើង នូវចំណុចមួយចំនួនពាក់ព័ន្ធនឹងប្រធានបទខាងលើហេតុអ្វីនៅ តែនាំចូលបន្លែពីក្រៅប្រទេស ដោយបានធ្វើការបញ្ចេញទស្សនៈមិនគ្រប់គ្រប់ជ្រុងជ្រោយ ខ្វះការយល់ដឹងពីស្ថានភាព និង មិនបានមើលឃើញសកម្មភាពជាក់ស្តែងរបស់ប្រជាកសិករនោះទេ ហើយព្រមទាំងបានធ្វើការប្រៀបធៀបជាមួយប្រទេស អ៊ីស្រាអែលទៀតផង មិនខុសពីទ្រឹស្តីមួយដែលបានពោលថា៖ “ឮមួយរយដង មិនស្មើបានឃើញម្តង ឃើញមួយរយដង មិនស្មើបានធ្វើម្តង”ដូចតទៅ៖

១. តម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំ មានប្រមាណ១លានតោន ប៉ុន្តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ០,៧៥លានតោន។ ដូច្នេះយើងអាចផ្គត់ផ្គង់បានប្រហែល ៧៥% ជាមធ្យម ( ក្រោម៧០% និងរដូវរំហើយ៨០% អាចប្រែប្រួលតាមរដូវ ពោលគឺនៅរដូវប្រាំង )។ កម្ពុជាមិនមែននាំចូលបន្លែគ្រប់មុខនោះទេ ពោលគឺនាំចូលប្រភេទបន្លែតំបន់ត្រជាក់ មួយចំនួនដែលពិបាកដាំនៅកម្ពុជា និងនៅរដូវវស្សាដែលមិនមានលក្ខណ:អំណោយផលសម្រាប់ផលិតកម្ម។ ២- បច្ចុប្បន្ននេះ មិនមែនខ្វះផលិតផលបន្លែក្នុងស្រុកទេ ផ្ទុយទៅវិញកសិករដាំបន្លែ និងបណ្ដូកសិករជាច្រើនកំពុង

ប្រមូលផលបន្លែ ប៉ុន្តែលំបាកដឹកមកលក់នៅភ្នំពេញបានដោយសារវិធានការបិទខ្ទប់ការរាលដាលជំងឺកូវីដ-១៩។ ជាក់ស្ដែងតំណាងបណ្តូកសិករនៅស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថានៅក្នុងអំឡុងពេលបិទខ្ទប់នេះ កសិករពិបាកលក់បន្លដោយសារចំនួនអ្នកប្រមូលទិញបន្ថែថយចុះ។ នៅផ្សារអីអន ផ្សារភូមិកសិកម្មធម្មជាតិ និងហាងផ្សារខ្មែរបន្លែធម្មជាតិលក់បន្លែសុវត្ថិភាពគ្មានជាតិគីមីខ្លះទៀតក៏ពុំមានបន្លែលក់គ្រប់គ្រាន់ដែរ ដោយសារមានការបិទផ្លូវ ពិបាកដឹកយកមកភ្នំពេញ ជាពិសេសក្រុមកសិករនៅខេត្តមណ្ឌលគិរី និងខេត្តកណ្ដាលដែលបានចុះកិច្ចសន្យាជាមួយផ្សារទាំងនេះ។

៣- ជាការអនុវត្តកន្លងមក ក្រសួងបានខិតខំចងក្រងសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការផ្តល់បច្ចេកទេស ឥណទាន និងភ្ជាប់ទីផ្សារលក់ផលិតផលតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។ មកទល់ពេលនេះ យើងបាន បង្កើតសហគមន៍កសិកម្មសរុបចំនួន ១.២០០សហគមន៍ ដោយមានម្ចាស់ភាគហ៊ុនចំនួន ១៤៤ ៣០៦នាក់ និងប្រាក់ភាគ ហ៊ុនចំនួនប្រមាណ ១២ លានដុល្លារអាមេរិក និងដើមទុនសរុបចំនួនប្រមាណ ២៤,៨ លានដុល្លារអាមេរិក ព្រមទាំងបានចុះ កិច្ចសន្យាផលិតកម្មកសិកម្មចំនួន ១៦៥ សហគមន៍។ លើសពីនេះទៀត យើងបានបង្កើតបណ្តុំអាជីវកម្មនៃអ្នកផលិត អ្នក ផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញផលិតផលកសិកម្មចំនួន១៩២០ បណ្ដុំអាជីវកម្ម ដែលមានសមាជិកសរុប ចំនួន ៦១ ៧៣៥ គ្រួសារ។ ប៉ុន្តែ បញ្ហាទីផ្សារលក់ផលិតផលកសិកម្មនៅតែជាបញ្ហាប្រឈមសម្រាប់កសិករ និងសហគមន៍ កសិកម្ម។

៤- ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំជំរុញការចរចា ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើមុខដំណាំសំខាន់ៗ ដើម្បីបើកទីផ្សារជាមួយបណ្តាប្រទេសដែលមានបំណងនាំ ចូលកសិផលកម្ពុជា ដែលយើងសម្រេចបានជោគជ័យជាច្រើនរួចមកហើយ។ ជាក់ស្ដែង នៅឆ្នាំ២០២០ យើងអាចផលិតនូវ ផលិតផលកសិកម្មសរុបបានជាង ២០លានតោន ហើយនាំចេញកសិផលសរុបបានចំនួនជាង ១៣លានតោន ដោយទទួល បានចំណូលពីការនាំចេញប្រមាណជាង ៣ ៤៣៣ លានដុល្លារ។ ៥- យើងបានបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសទំនើបដល់កសិកររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងអគ្គនាយកដ្ឋានកសិកម្ម បានបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស ម្ចាស់កសិដ្ឋាន កសិករគំរូ ប្រជាកសិករ និងសមាជិកសហគមន៍កសិកម្មសរុបចំនួន ៣២ ៤៦០នាក់ និងគម្រោងនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបណ្ដុះបណ្ដាលកសិករក្នុងខេត្តគោលដៅរបស់គម្រោងរាប់ម៉ឺនគ្រួសារទៀត។

៦- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញកិច្ចសាហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន ពិសេសក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមនៃការអភិវឌ្ឍវិស័យ កសិកម្មនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កាលពីរាត្រីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោក សោម ឆាយ៉ា បានធ្វើការបង្ហោះផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ពាក់ព័ន្ធនឹងប្រធានបទ “ហេតុអ្វីនៅ តែនាំចូលបន្លែពីក្រៅប្រទេស ដោយបានធ្វើការបញ្ចេញទស្សនៈមិនគ្រប់គ្រប់ជ្រុងជ្រោយ ខ្វះការយល់ដឹងពីស្ថានភាព និង មិនបានមើលឃើញសកម្មភាពជាក់ស្តែងរបស់ប្រជាកសិករនោះទេ ហើយព្រមទាំងបានធ្វើការប្រៀបធៀបជាមួយប្រទេស អ៊ីស្រាអែលទៀតផង មិនខុសពីទ្រឹស្តីមួយដែលបានពោលថា៖ “ឮមួយរយដង មិនស្មើបានឃើញម្តង ឃើញមួយរយដង មិន ស្មើបានធ្វើម្តង” ដែលបានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសមន្ត្រី ជំនាញបច្ចេកទេសដែលបាន និងកំពុងធ្វើសកម្មភាពមិនខ្លាចនឿយហត់នៅមូលដ្ឋានជាមួយប្រជាកសិករ ក្នុងការបង្កើនផលិត ភាព និងពិពិធកម្មកសិកម្ម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបដិសេធទាំងស្រុងនូវទស្សនៈរវើរវាយរបស់លោក សោម ឆាយ៉ា៕

អត្ថបទដែលជាប់ទាក់ទង