ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ចុះពិនិត្យទីតាំងបិទខ្ទប់ នៅផ្លូវជាតិលេខ៤ ដើម្បីពង្រឹងកម្លាំង ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល អោយបានជោគជ័យ កាត់ផ្តាច់ជម្ងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃ

37

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោកឃួង ស្រេង នាព្រឹកថ្ងៃទី២១ ខែមេសានេះ បានចុះពិនិត្យទីតាំងបិទខ្ទប់នៅផ្លូវជាតិលេខ៤ មុខវត្តស្ងួនពេជ្រ និងអូដឹម ក្នុងសង្លាត់កំបូលខណ្ឌកំបូល ដើម្បីពង្រឹងកម្លាំងដែលបាននិងកំពុងឈរជើងនៅគោលដៅនោះ អោយមានភាពរឹងមាំនិងម៉ឺងម៉ាត់បំផុត ជុំវិញការអនុវត្ត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញក្នុងរយៈពេល១៤ថ្ងៃ អោយទទួលបានជោគជ័យ ពោលគឹកាត់ផ្តាច់អោយបានការរីករាលដាលនៃជម្ងឺកូវីដ-១៩។

លោកឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យនៅមុខវត្តស្ងួនពេជ្រ បានណែនាំអោយអាជ្ញាធរនិងកងកម្លាំង ដែលឈរជើងនៅទីនោះ សម្រួលចរាចរណ៍ចំពោះយានយន្តដែលមានសិទ្ធិក្នុងការឆ្លងកាត់អោយបានលឿន ជៀសវាងការកកស្ទះចរាចរណ៍ ។
លោកបានណែនាំទៅអាជ្ញាធរខណ្ឌកំបូលថា ចំពោះរថយន្ត ដែលមានសិទ្ធិអាចចេញបាន ពិសេសរថយន្តកុងទីន័រអោយចេញពីក្រៅក្រុងទៅ ។ចំពោះរថយន្តចូលក្រុង ត្រូវពិនិត្យអោយបានល្អិតល្អន់ ពោលគឺ អោយចូលតែចំពោះរថយន្តដឹកគ្រឿងឧបភោគបរិភោគ និងត្រូវនាំណែនាំអោយពួកគាត់ដឹក ចូលពេលយប់ ។ចំពោះរថយន្តទេសចរណ៍គឺអោយពួកគាត់ត្រឡប់ក្រោយវិញ ។ តែបើពួកគាត់នៅតែរឹងទទឹង មិនព្រមស្រាប់តាមការណែនាំ យើងត្រូវធ្វើការត្រួតពិនិត្យ ហើយបើពិនិត្យទៅ មិនមានឯកសារពាក់ព័ន្ធក្នុងការធ្វើដំណើរ ក្នុងអំឡុងបិទខ្ទប់នេះទេ គឺត្រូវឃាត់ទុកហើយពិន័យទៅតាមច្បាប់ ទើបអោយពួកគាត់ត្រឡប់ក្រោយវិញ។
លោកឃួង ស្រេង ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញនេះ លោកតែងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះអោយសោះ បើមិនមានការងារចាំបាច់ឬបន្ទាន់ផ្សេងទៀតទេ ពោលគឺត្រូវស្តាប់និងអនុវត្តអោយបានល្អទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាបំបាត់ការឆ្លងជំងឺ covid-19អោយបាន ក្នុងរយៈពេល១៤ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ៕

អត្ថបទដែលជាប់ទាក់ទង