ឧត្តមសេនីយ៍ឯក ស ថេត បានទិញយកបន្លែពីបងស្រីទាំងអស់ក្នុងតម្លៃ ៦០មុឺនរៀល ដែលតម្លៃដេីមគាត់ទិញមកត្រឹមតែ ៣០មុឺនប៉ុណ្ណោះ
ភ្នំពេញ ៖ យោងតាមហ្វេសប៊ុករបស់ឧត្តមសេនីយ៍ឯក ស ថេត បានសរសេររៀបរាប់ថា៖ «កាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្របពេលដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ចុះត្រួតពិនិត្យមេីលស្ថានភាពទូទៅតាមគ្រប់បណ្តាគោលដៅអនុវត្តវិធានការបិទខ្ទប់ ក៏បានជួបនឹងបងស្រីម្នាក់នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ កំពុងតែដឹកបន្លែយកទៅលក់នៅផ្សារព្រែកព្នៅ បន្ទាប់ពីធ្វេីការសាកសួរ ដោយក្តីអាណិត ឯកឧត្តម ស ថេត ក៏បានទិញយកបន្លែពីបងស្រីទាំងអស់ក្នុងតម្លៃ ៦០មុឺនរៀល ដែលតម្លៃដេីមគាត់ទិញមកត្រឹមតែ ៣០មុឺនប៉ុណ្ណោះ ដេីម្បីឲ្យគាត់បានឆាប់ត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ ហេីយឯកឧត្តម បានណែនាំដល់គាត់បេីមិនចាំបាច់សូមកុំចេញពីផ្ទះ ដោយចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។
បងស្រីម្នាក់នេះបានថ្លែងអំណរគុណដល់ឯកឧត្តម ស ថេត ដែលបានជួយម៉ៅយកបន្លែរបស់គាត់ទាំងអស់តែម្តង៕