ផ្សារក្នុងរាជធានីភ្នំពេញចំនួន១៤ហើយ បានបិទ ដើម្បីទប់ស្កាត់កូវីដ-១៩
ភ្នំពេញ៖ គិតមកដល់ពេលនេះ ផ្សារក្នុងរាជធានីភ្នំពេញចំនួន១៤ហើយបានបិទ ដើម្បីទប់ស្កាត់កូវីដ–១៩ ក្នុងចំនួនផ្សារចំនួន២៥នៅ។
ការផ្ទុះ កូវីដ នៅក្រុង ភ្នំពេញ បានរាលដាល គ្រប់ មូលដ្ឋាន ទាំង ១៤ ខណ្ឌ។ ផ្សារលក់ដូរ មួយ ចំនួន ស្ថិត ក្នុង ការព្រួយ បារម្ភ ដោយសារ មានករណីផ្ទុះ ឆ្លង លើអាជីវករ សន្តិសុខ និង ពលរដ្ឋ ចេញចូល។
មក ដល់ ពេលនេះ មាន ផ្សារ ចំនួន ១៤ត្រូវ បានផ្អាក បណ្តោះអាសន្ន ក្នុង នោះមាន ៖
–ផ្សារ អូរឫស្សី
–ផ្សារចាស់
–ផ្សារ ដើម គ
–ផ្សារ អូឡាំពិក
–ផ្សារ កណ្តាល
–ផ្សារ នាគមាស
–ផ្សារ បឹងត្របែក ផ្លាហ្សា
–ផ្សារ ធំ ទួលសង្កែ (ផ្សារ សាំហាន់)
–ផ្សារ ពោធិចិនតុង
–ផ្សារ ត្រពាំង ថ្លឹង
–ផ្សារ ឯករាជ្យ ១
–ផ្សារ ទួលពង្រ
–ផ្សារ សេនជូរី ផ្លាហ្សា
–ផ្សារបឹងទំពន់
គិត ត្រឹម ថ្ងៃទី ១៩ មេសា នៅ ផ្សារ អូរឫស្សីមាន អ្នក ឆ្លង ចំនួន ៤១៩ នាក់ ផ្សារដើមគរ ចំនួន ២១៣ នាក់ ផ្សារនាគមាស ចំនួន ៩០ នាក់ ផ្សារ បឹងត្របែក ផ្លាហ្សា ចំនួន ១៤ នាក់ និង ផ្សារកណ្តាល ចំនួន ៤៨ នាក់ ដែល ភាគច្រើន ជាអាជីវករ លក់ដូរ ក្នុង ផ្សារ ទាំងនោះតែម្តង៕