ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌបឹងកេងកង ចុះផ្អាកកន្លែងលក់ដូរទំទិញ តាមដងផ្លូវលេខ៣០០ កែងផ្លូវ១១៣ បណ្ដោះអាសន្នបង្ការជម្ងឺកូវីដ១៩

41

 

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានអោយដឹងថា កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង ក្រោមការយកចិត្តទុក្ខដាក់ពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ត្រីក្រោមឱវាទ និង កម្លាំប្រជាការពារខណ្ឌ ចុះធ្វើការណែនាំ តាមឧគ្ឃោសនៈស័ព្ទដោយធ្វើការសម្របសំរួល ដល់បងប្អូនអាជីវករដែលធ្វើការលក់ដូរអីវ៉ាន់ ឬទំនិញគ្រប់មុខពិសេសទំនិញគ្រឿងបរិភោគដូចជាបន្លែ បង្ការ ត្រីសាច់។ល។និង។ល។នៅតាមដងផ្លូវ៣០០ កែង១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញអោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ជៀសវាងការរីករាលដាលនៃជំងឺកូវីដ១៩។ ដូចនេះយើងត្រូវរួមគ្នាអនុវត្តតាមការណែនាំ គឺ៣ការពារ និង ៣កុំផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង