ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនប៉េអឹមផ្កាយ៣ ក្លែងបន្លំម្នាក់បញ្ជូនទៅតុលាការយោធា

88

 

បាត់ដំបង ៖ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅម៉ោង ១៣និង៤៥នាថ្ងៃទី ២១ មេសា ២០២១ នៅភូមិស្តៅ ឃុំ បាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពីបទ ប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសណ្ឋានជាសាធារណៈ។

១-ឈ្មោះ រស់ វណ្ណៈ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខ មិនពិតប្រាកដ រស់នៅភូមិ តាងួន សង្កាត់ ការកាប ខណ្ឌ ពោធិ៍សែនជ័យ ក្រុង ភ្នំពេញ ( ប្រើប្រាស់ឯកសណ្ឋានយោធា ) ។
២-ឈ្មោះ រៃ វណ្ណសី ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ បើកបរ ទីលំនៅភូមិ វាល សង្កាត់ គោកចក ក្រុង សៀមរាប ខេត្ត សៀមរាប ។

ដកហូតវត្ថុតាង ១-អាវត្រីអ៉ី ( ការងារដៃខ្លី ) ចំនួន ០១ , ២-សក្តិស្មាថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ០១ គូរ ៣-សក្តិកអាវថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ០១ , គូរ ៤-ផ្លាកឈ្មោះមានអក្សរ ឧ . រស់ វណ្ណៈ ចំនួន ០១ , ៥-គ្រឿងឥស្សរិយយស (មេដាយ) ចំនួន ០១ , ផ្ទាំង ៦-ស្លាកសញ្ញាដែកក្រសួងការពាជាតិ ចំនួន ០១ , ៧-បណ្តោងដែក ហនុមាន ចំនួន ០១ , ៨-ស្បែកជើងកវែង ចំនួន ០១ គូរ ៩-ខ្សែសាន់ណារ៉ុង ចំនួន ០១ , ១០-មួកប៉ារ៉េ ពណ៌ខ្មៅ ចំនួន ០១ , ១១-មួកថ្នាក់ឧត្តមសេនីយ៍ ចំនួន ០១ , ១២-ព្រះរាជក្រឹត្សត្រាស់បង្គាប់ តែងតាំងថ្នាក់ឧត្តមសេនីយ៍ឯក ក្លែងក្លាយ ចំនួន ០១ សន្លឹក , ១៣-ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង និង ១៤-រថយន្ត ០១ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការយោធា តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង