ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២១ មេសា មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ ដោយសារជំងឺកូវីដ-១៩

45

 

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់៖ បុរសឣាយុ ៥៥ឆ្នាំ ស្រ្តីឣាយុ ៨៣ឆ្នាំនិងស្រ្តីឣាយុ ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖

១-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ដែលរស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២និង០៥ នាទីយប់ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឲ្យក្រុមគ្រូពេទ្យជួយ សង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស។ ដោយការវិត្តរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើង រហូតដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ទោះបីក្រុមគ្រូពេទ្យបានខិតខំយកចិត្ត ទុកដាក់ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បាន ស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦និង៣០នាទី រសៀល។

២-មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៨៣ឆ្នាំ ដែលរស់នៅ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣និង២០នាទី រសៀល ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង និងស្ទះផ្លូវដង្ហើម ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់តាមបច្ចេកទេស និង យកសំណាកទៅវិភាគ ជាលទ្ធផលបង្ហាញថាមានវិជ្ជមានកូវីដ-១៩។ ដោយសារស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរខ្លាំង ដែល ធ្វើអោយអ្នកជំងឺស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ១៤និង០០នាទី រសៀល។

៣-មន្ទីរពេទ្យបង្អែកជ័យជំនះ បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៨១ឆ្នាំ ដែលរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាលបានចូល សម្រាក នៅមន្ទីរពេទ្យបង្អែកជ័យជំនះ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:៣០ នាទីល្ងាច ក្នុងស្ថានភាពហត់ ដង្ហក់ខ្លាំង បន្ទាប់ពីទទួលបានលទ្ធថាមានវិជ្ជមានកូវីដ-១៩។ ដោយការវិត្តរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរ ឡើងៗ ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយ ដង្ហើមផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបានហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩១០ នាទីព្រឹក ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ និងស្រ្តីជនជាតិខ្មែរ ទាំងបីខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព៕

អត្ថបទដែលជាប់ទាក់ទង