ប្រជាជន៦០គ្រួសារ នៅសង្កាត់ទួលទំពូងទី១ កំពុងធ្វើចត្តាឡីស័កបានទទួលអំណោយសម្ដេចទាំងទ្វេរ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២១នេះ លោកអភិបាលខណ្ឌចំការមន ដែលអមដំណើរដោយលោក លោកស្រីអភិបាលរងខណ្ឌ ចៅសង្កាត់ដោយបានចុះចែក អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក ចំនួន ៦០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានមានមតិលើកឡើងតាមឧគ្ឃោសនៈស័ព្ទខណៈពេលចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក នាសព្វថ្ងៃនេះមានចំនួន ៦០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយអំណោយដែលចែកជូនដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ និងម៉ាស។
ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌចំការមនថេង សុថុលក៏ បានសំណូមពរអោយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តសេចក្ដីសម្រេចលេខ ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា អោយបានម៉ឺងម៉ាត់ និង ថែរក្សាអនាម័យ ខ្លួនប្រាណអោយបានល្អត្រឹមត្រូវជាប្រចាំរៀងរាល់ថ្ងៃ ដោយលាងដៃជាមួយទឹកអាល់កុល ឬជែលលាងដៃ ឬសាប៊ូលាងដៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ហើយត្រូវនាំគ្នាអនុវត្តតាមការណែនាំ អោយបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំជានិច្ចដើម្បីបង្ការទប់ស្កាត់ នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ ៕ដោយសុវណ្ណភូមិ