អភិបាលខណ្ឌនាំស្បៀងអាហារ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងតំបន់បិទខ្ទប់ ចំនួន ១១១ គ្រួសារ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦
ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងសហការី កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១បាននាំស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកឧបត្ថម្ភជូនដល់ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំង ក្នុងកំឡុងពេលបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន ១១១ គ្រួសារ ដែល រស់នៅក្នុងសហគមន៍ទន្លេសាប ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចទាំងទ្វេ ផ្តល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត នាឱកាសនេះ រួមមាន ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ ឃីត ០១ កញ្ចប់ បន្លែ ពងទា៕