ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនីទាំងអស់កុំដាក់ទោស ចំពោះអ្នកដែលជួយយើង ហើយទៅជឿលើអ្នកដែលមិនបានជួយយើងសោះ

42

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំអោយ បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការនីទាំងអស់កុំដាក់ទោស ចំពោះ អ្នកដែលជួយយើង ហើយទៅជឿលើអ្នកដែលមិនបានជួយយើងសោះ។ លោកបញ្ជាក់ដែរថា បងប្អូនកម្មករកម្មការនី មានការងារធ្វើ មានប្រាក់ដុល្លារចាយវាយ មានជីវភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺដោយសារតែការដឹកនាំរបស់ សម្ដេចតេជោហ៊ុនសែន។សម្ដេចបានខិតខំខ្លាំងខ្លាំងណាស់ ក្នុងការស្វែងរកអ្នកវិនិយោគទុនមកវិនិយោគនៅកម្ពុជាដើម្បីឱ្យបងប្អូនកម្មករកម្មការិនីរបស់យើងមានការងារធ្វើរហូតមកដល់សព្វថ្ងៃនេះ ។ដូច្នេះ សូមបងប្អូនកុំដាក់ទោស ចំពោះអ្នកដែលជួយយើងអោយសោះ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាជំងឺកូវីដ-១៩ បានកើតឡើងនៅទូទាំងពិភពលោក
ហើយបងប្អូនកម្មករកម្មការិនីនៅឯបរទេស ក៏បានប្រឈមមុខនូវជំងឺកូវី-១៩នេះផងដែរ ។ ដោយឡែកសម្រាប់បងប្អូនកម្មករ កម្មការិនីនៅកម្ពុជា ដែលមាន
បញ្ហាជម្ងឺកូវីដ-១៩នេះ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ដោយបានឧបត្ថម្ភជាគ្រឿង
ឧបភោគ បរិភោគ ជួយសម្រួលដល់ជីវភាពរបស់បងប្អូនកម្មករកម្មការិនីថែមទៀត ។ នេះជាការយកចិត្តទុកដាក់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងបែបនេះ នារសៀលថ្ងៃទី២២មេសាឆ្នាំ២០២១ ខណៈ
ដែល លោកអញ្ជើញ បន្តយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ចំនួន១០ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈដែររាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពរដ្ឋទាំង១៣៤៥គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ មី  ទឹកស៊ីអ៊ីវ ទឹកត្រី ៕

 

អត្ថបទដែលជាប់ទាក់ទង