ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនបរទេសចំនួន១៦នាក់ និងជនជាតិខ្មែរចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខេត្ដកំពង់ស្ពឺ ស្រាវជ្រាវបង្រ្កាប ករណីនាំចេញមនុស្សពីតំបន់Lockdown

37

 

កំពង់ស្ពឺ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីយប់ថៃ្ងទី២០ ខែមេសា ឆ្នាំ២០២១ ដោយបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ ចុះស្រាវជ្រាវករណីជនបរទេស១៦នាក់ សញ្ជាតិឥណ្ឌូណេស៊ី និងជនជាតិខ្មែរ២នាក់ ជាអ្នកដឹកជញ្ជូនមនុស្សចេញពីតំបន់ Lockdown ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ។

ដោយបានការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងជំនាញ ផែនការងារសន្តិសុខ ផែនការងារអន្ដោប្រវេសន៍ កម្លាំងអន្ដរាគមន៍ និងតម្រួតបទបញ្ជា អធិការដ្ឋានន គរបាលស្រុកឧដុង្គបានដំណើរការនីតិវិធី រកឃើញជនបរទេស សញ្ជាតិឥណ្ឌូណេស៊ីចំនួន១៦នាក់ ស្រី ៤នាក់ នៅចំណុចផ្ទះសំណាក់ ហេង មានលាភ ស្ថិតក្នុងភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រួមជាមួយជនជាតិខ្មែរ ចំនួន ២នាក់រថយន្ត ទួរីស០២គ្រឿង (រថយន្តគេចចេញពីគោលដៅ០៣គ្រឿង)។

អ្នកបើកបររថយន្ដ ដឹកជញ្ជូនជនបរទេស១៦នាក់ រួមមានៈ១-ឈ្មោះ ម៉ី ឡៃ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល, ទី២-ឈ្មោះ នឿន ណារ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ចំណែកម្ចាស់រថយន្ត០៣គ្រឿងទៀតបានគេចខ្លួន ក្រោយពេលសមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យ ច្រើនពេក និងដឹងថាមិនអាចបន្ដដំណើរទៅមុខទៀត បានក៏ដាក់ជនបរទេសទាំងនោះទុកចោល រួចនាំគ្នាបើករថយន្ដវិលត្រឡប់ ទៅគោលដៅផ្សេងរៀងៗខ្លួន នៅតែរថយន្ដ០២គ្រឿង និងអ្នកបើកបរ ០២នាក់ ។

យោងតាមសេចក្ដីសម្រេចលេខ៤៩ សសរ, លេខ៥០, លេខ៥១សសរ និងច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេ ងទៀត ពិសេសការកំណត់បម្រាមមួយចំនួន ទាក់ទងការចល័តមនុស្សចេញពីតំបន់មួយទៅតំបន់ មួយ ទៀត បានត្រូវហាមឃាត់១០០%។ ជនបរទេសទាំង នោះពិតជាបានប្រព្រឹត្ដផ្ទុយពីបម្រាម របស់រាជរដ្ឋាភិបាល យ៉ាងពិតប្រាកដពិសេសដោយបានការ សមគំនិតសម្របសម្រួល ពីជនជាតិខ្មែរទាំងនោះក្នុងការធានារត់ការដឹកបន្លំភ្នែកសមត្ថកិច្ច ដោយជ្រក ក្រោមរូបភាពក្រុមហ៊ុនដឹកជញ្ជូន បានបន្ដដំណើរគេចចេញពីតំបន់មួយ ដោយមិនខ្លាចនិងចូលរួមអនុវត្ដ វិធានការ ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ- ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្នុងតំណាក់កាលនៃការ Lockdown តំបន់មួយចំនួននៅក្នុង រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ដកណ្ដាល។

សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ពិសេសជនបរទេស ដែលកំពុងមានវត្ដមាន នៅក្នុងព្រះរាជាណាកម្ពុជា មេត្ដាជ្រាបនិងចូលរួម អនុវត្ដសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង