ឈើជាង១២ម៉ែត្រគូបត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បង្ក្រាប
ពោធិ៍សាត់៖ ដោយអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងពង្រឹងការអនុវត្តច្បាប់ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការជាមួយ កម្លាំងកងរាជអាវុធលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ូ សុផារ៉ា ប្រធានក្រុមបង្ក្រាបបទល្មើសព្រៃឈើ កងរាជអាវុធលើផ្ទៃប្រទេស បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចវត្តកណ្តាល ភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ដោយឃាត់បានគោយន្តកន្ត្រៃចំនួន ០៥គ្រឿង ដឹកឈើអាររួចប្រភេទលេខ២ចំនួន ១០១ កំណាត់ ស្មើនិង ១២,០១៥ម៉ែត្រីគុណ(គូប) និងឃាត់ខ្លួនអ្នកបើកបរគោយន្តចំនួន ០៥នាក់។
បច្ចប្បន្នអ្នកបើកបរគោយន្ត និងវត្ថុតាងខាងលើ ត្រូវបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញ ចាត់ការបន្តតាមនិតីវិធី។