ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ផ្ដល់អំណោយដល់រដ្ឋបាលខណ្ឌបឹងកេងកង

30

ភ្នំពេញ៖លោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកង បានអោយដឹងនៅថ្ងៃទី២៣ខែមេសានេះថា ដោយកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២១នេះ
លោកជំទាវ គឹម សុវណ្ណា អនុប្រធាន ក្រុមការងារ ចុះជួយខណ្ឌបឹងកេងកង
នឹងលោក ធឹម. សំអាន. អភិបាលខណ្ឌបឹងកេងកង ,លោកស្រីប្រធាន សមាគមន័នារីខណ្ឌ បាននាំយក អំណោយនឹង ថវិការ របស់ លោកជំទាវ កិត្តិសង្គហបណ្តិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជូនដល់កងកម្លាំង PM&PL និងអនុសាខាសមាគមនារីខណ្ឌ-សង្កាត់ ទាំង៧។
អនុសាខាសមាគមនារីខណ្ឌ ៥០០,០០០រៀល
កងរាជអាវុធហត្ថ ៥០០,០០០រៀល
អធិការនគរបាលខណ្ឌ ៥០០,០០០រៀល
ក្រុមការងារនារីសង្កាត់ ក្នុង ១សង្កាត់ ៤០០,០០០រៀល សរុប ០៧សង្កាត់ ក្នុងការបំពេញភារះកិច្ចដ៏មានសារះសំខាន់ ក្នុងការលុបបំបាត់ជម្ងឺ កូវីដ ១៩ អោយអស់នាពេលបច្ចុប្បន្ននេះ។
ជំនួសមុខអោយកងកម្លាំងទាំងពីរ និងថ្នាក់ដឹកនាំនារីទាំងអស់ សូមគោរពជូនពរ លោកជំទាវ ប្រធាន និងថ្នាក់ដឹកនាំទាំងអស់ សូមជួបតែពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង