ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនក្រីក្រជិត២០០គ្រួសារ នៅខណ្ឌបឹងកេងកង បានទទួលអំណោយសម្ដេចទាំងទ្វេរ

68

ភ្នំពេញ៖លោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកង បានអោយដឹងនៅព្រឹកថ្ងៃទី២៣ខែមេសានេះថា ដោយកាលពីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង និង លោកជំទាវ គឹម សុវណ្ណា សមាជិការដ្ឋសភា និងជាអនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង លោកធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង លោកស្រី ស៊ុយ សែនសករាជ ភរិយាលោកអភិបាល និង ជាប្រធានអនុសាខាសមាគមនារីខណ្ឌ លោកស្រី ស៉ិន រតនា អភិបាលរងខណ្ឌបឹងកេងកង និងជាអនុប្រធានអនុសាខាសមាគមនារីខណ្ឌ និងលោកកឹមណៃ វីរៈខេមរា អភិបាលរងខណ្ឌបឹងកេងកង បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់បឹងកេងកងទី១ (៤៨គ្រួសារ) សង្កាត់បឹងកេងកងទី២ (៥០គ្រួសារ) និងសង្កាត់ទួលស្វាយព្រៃទី១ (១០០គ្រួសារ)ដោយក្នុងមួយគ្រួសារៗទទួលបាន.អង្ករ ២៥គីឡូ,ទឹកត្រី ០១យួរ,ទឹកស៊ីអ៉ីវ ០១យួរ,ត្រីខ ០១យួរ៥.មី ០១កេសផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង